មកស្គាល់ក្រុមហ៊ុនបុត្រសម្ព័ន្ធ Royal Group របស់អ្នកឧកញ៉ា គិត ម៉េង គិតត្រឹមឆ្នាំ២០២២នេះ

ជុំវិញ​ឧកញ៉ា

រ៉ូយ៉ាល់គ្រុប (Royal Group)​ ជាក្រុមហ៊ុនគ្រប់គ្រងការវិនិយោគជាយុទ្ធសាស្ត្រ ត្រូវបានគេទទួលស្គាល់ថា ជាក្រុមហ៊ុន​អាជីវកម្ម​ ដែល​មាន​ថាមពល និង​ចម្រុះ​បំផុត​​របស់​ប្រទេស​កម្ពុជា។ ក្រុមហ៊ុន​មេ ដែល​ម្ចាស់​ជា​អ្នក​ឧកញ៉ា​ គិត ម៉េង ​​មួយ​នេះ​ ​​ផ្តោត​ភាគ​ច្រើន​ទៅ​លើ​វិស័យ​​ឧស្សាហកម្ម​ជា​ច្រើន​ ដូច​ជា ទូរគមនាគមន៍ ការ​ដឹក​ជញ្ជូន ថាមពល ប្រព័ន្ធផ្សព្វផ្សាយនិង​ការ​កម្សាន្ត ធនាគារ​និង​ហិរញ្ញវត្ថុ ការ​ធានារ៉ាប់រង សណ្ឋាគារ​និង​រមណីយដ្ឋាន ការអប់រំ ការ​អភិវឌ្ឍន៍​អចលនទ្រព្យ ការ​ជួញដូរ និង​កសិកម្ម។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

អ្នក​ឧកញ៉ា​ គិត ម៉េង បាន​ចំណាយ​ពេលយុវជន​​​របស់​លោក​ភាគ​ច្រើន នៅ​ប្រទេស​អូស្រ្តាលី និង​បាន​វិល​ត្រឡប់​មក​កម្ពុជា​វិញ នៅ​សម័យ​អ៊ុនតាក់ ដើមទសវត្សរ៍​ឆ្នាំ​១៩៩០។ ដោយយល់ឃើញថា ប្រទេសកម្ពុជា​ពេល​នោះ គឺ​ទាមទារ​ឱ្យ​មាន​​អ្នក​ដឹក​នាំ​ធុរកិច្ច​រឹងមាំ និង​មាន​ការ​ប្តេជ្ញាចិត្ត​ខ្ពស់ ក្នុង​ការ​រួម​ចំណែក​​​ជួយ​អភិវឌ្ឍ​ប្រទេស​ជាតិ​ឡើង​វិញ ​អ្នកឧកញ៉ា​ក៏​បាន​បង្កើត​ក្រុមហ៊ុន​រ៉ូយ៉ាល់គ្រុប​ឡើង ដោយ​ពុំ​មាន​អ្វី​ធំ​ដុំ​នៅ​ឡើយ​ទេ។ ទោះ​យ៉ាងណា​ រយៈពេល​២​ទសវត្ស​ចុង​ក្រោយ​នេះ Royal Group ​​បាន​បង្កើត​​ក្រុមហ៊ុន​បុត្រ​សម្ព័ន្ធ​​ជា​ច្រើន​ឈាន​​មុខ​គេ​លើ​ទីផ្សារ ដែល​មាន​ឈ្មោះ​ម៉ាក​ល្បីៗ​បំផុត​នៅ​ក្នុង​ប្រទេស។

តើ​មក​ដល់​ឆ្នាំ​២០២២​នេះ​ ក្រុមហ៊ុន​មេ រ៉ូយ៉ាល់គ្រុប ​​មាន​បុត្រ​សម្ព័ន្ធ​ល្បីៗ​អ្វី​ខ្លះ? ថ្ងៃ​នេះ​ ឧកញ៉ាញូស៍ ​​សូម​បង្ហាញ​ជូន​ដូច​ខាង​ក្រោម៖

១. Northbridge International School (សាលាអន្តរជាតិ)

២. Southbridge International School (សាលាអន្តរជាតិ)


៣. សណ្ឋាគារខេមបូឌីយ៉ាណា


៤. Cellcard (ក្រុមហ៊ុនទូរគមនាគមន៍ ទូរសព្ទចល័ត)


៥. ស្ថានីយ៍ទូរទស្សន៍ CBS (CTN, MYTV & CNC)


៦. KFC (ភោជនីយដ្ឋាន)


៧. One TV (ទូរទស្សន៍ឌីជីថល)


៨. Global Security Solutions (ក្រុមហ៊ុនសន្តិសុខ)


៩. J Trust Royal Bank (ធនាគារ)


១០. Infinity Insurance (ក្រុមហ៊ុនធានារ៉ាប់រង)


១១. Wing (ធនាគារ)


១២. Northbridge Communities (អគារវីឡា ខុនដូ និងផ្ទះល្វែង)


១៣. The Royal Sands Koh Rong (រមណីយដ្ឋាន នៅកោះរ៉ុង)


១៤. Yong Shen Global Trade (ក្រុមហ៊ុនសាងសង់)


១៥. North Park Condominium (ខុនដូទំនើប ជាមួយធម្មជាតិបៃតង)


១៦. RFC-Your Time is Money (ទីប្រឹក្សាហិរញ្ញវត្ថុ) ​


១៧. Ezecom (ក្រុមហ៊ុនអ៊ិនធឺណិត)


១៨. Royal Cambodian Limousine Service (ក្រុមហ៊ុនជួលរថយន្តទំនើបៗ)


១៩. Royal Raiway (ក្រុមហ៊ុនផ្លូវដែក)


២០. ក្រុមហ៊ុនឧទ្ធម្ភាគកម្ពុជា (Helicopters Cambodia)


២១. Camlife (ក្រុមហ៊ុនធានារ៉ាប់រង)


២២. វារីអគ្គីសនីសេសាន២ (Hydro Sesan 2)


២៣. Canon (ក្រុមហ៊ុនកាមេរ៉ា)


២៤. Chailease Royal Leasing Plc. (ក្រុមហ៊ុនសេវាកម្មហិរញ្ញវត្ថុ)