តើអ្នកឧកញ៉ា ភាព ហៀក នាំចូលដែកថែបអ៊ីតាលីម៉ាក V មកកាន់កម្ពុជា តាំងពីពេលណា?

ជុំវិញ​ឧកញ៉ា

សម្ព័ន្ធ​ក្រុមហ៊ុន ជីប ម៉ុង គ្រុប ​​បាន​បង្កើត​ឡើង​ដំបូង​គេ​​គឺ​ក្រុមហ៊ុន​ពាណិជ្ជកម្ម ជីប ម៉ុង (Chip Mong Trading) តាំង​ពី​ឆ្នាំ១៩៨២ ដែល​បាន​នាំចូល​ផលិតផល​ប្រើប្រាស់ និង​សម្ភារៈ​សំណង់​មួយ​ចំនួន ​ដែល​មាន​គុណភាព​ខ្ពស់ ​​នៅ​ក្នុង​ប្រទេសកម្ពុជា រួម​ទាំង​ដែក​ថែប​អ៊ីតាលី​ម៉ាក​ V ផង​ដែរ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ការ​នាំ​ចូល​ដែក និង​សម្ភារៈ​សំណង់ ​​ដែល​មាន​គុណភាព​ខ្ពស់ ​គឺ​ក្នុង​គោលបំណង​រួម​ចំណែក​ក្នុង​​ការ​អភិវឌ្ឍ​វិស័យ​សំណង់​ និង​វិស័យ​ឧស្សាហកម្ម​នៅកម្ពុជា ដែល​ទើប​រួច​ផុត​ពី​សម័យ​សង្គ្រាម។ ក្នុង​ន័យ​​នេះ​ ក្រុមហ៊ុន​ ជីប ម៉ុង ​ដែល​មាន​អ្នក​ឧកញ៉ា ភាព ហៀក ជា​ស្ថាបនិក បាន​ចុះ​កិច្ចព្រមព្រៀង​ជាមួយ​ក្រុមហ៊ុន VNSTEEL ​​នៅ​ឆ្នាំ១៩៩៧ ​​និង​បាន​ក្លាយ​ជា​ក្រុមហ៊ុន​ចែក​ចាយ​ផលិតផល​​​ដែកថែប​ម៉ាក V ​ផ្តាច់មុខ​នៅកម្ពុជា ​​តាំងពី​ពេល​នោះ​ រហូតមកដល់បច្ចុប្បន្ន។

គួរបញ្ជាក់​​ថា ក្រៅពី​នាំ​ចូល​ចែក​ចាយ​ដែកថែប​ម៉ាក V ​​ក្រុមហ៊ុន​ Chip Mong Trading ​​ក៏​បាន​នាំចូល​និង​លក់​ចែកចាយ​បន្ត​នូវ​ផលិតផល​​ផ្សេងៗ​មួយ​ចំនួន​ទៀត​ដូចជា នំស្រួយ​ហាណាមិ នំប្រអប់ Arsenal Biscuits, ប្រេងឆា Healthy Chief និង​សាប៊ូម្សៅ Ora ​​​ជាដើម៕