អ្នកឧកញ៉ា ឧកញ៉ា រូបណាខ្លះចូលរួមបរិច្ចាគទឹកប្រាក់ជាង ២លានដុល្លារកសាងអាគារសិក្សាថ្មីពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា

ជុំវិញ​ឧកញ៉ា

នារសៀលថ្ងៃទី២០ ខែតុលាម្សិលមិញ សមាគមឧកញ៉ាកម្ពុជា ដឹកនាំដោយអ្នកឧកញ៉ា លី យ៉ុងផាត់ អមដំណើរដោយអ្នកឧកញ៉ា ឧកញ៉ាច្រើនរូបអញ្ជើញនាំយកបច្ច័យចំនួន ២,៤២១,៧២២ ដុល្លារ ថ្វាយសម្តេចព្រះមហាសង្ឃរាជ បួរ គ្រី សម្តេចព្រះមហាសង្ឃរាជគណៈធម្មយុត្តិកនិកាយ សម្រាប់កសាងអគារសិក្សាថ្មី នៃពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា ស្ថិតនៅវត្តស្វាយពពែ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

សូមជម្រាបថា ថវិកា​សរុប​​​ចំនួនប្រមាណ ២,៤២១,៧២២​ ដុល្លារ​សហរដ្ឋអាមេរិក​​នេះ​ គឺ​បាន​មក​ពី​ការ​ចូល​រួម​បរិច្ចាគ​​ពី​អ្នក​ឧកញ៉ា ឧកញ៉ា និង​លោក​ជំទាវ ក្នុង​សមាគម​ឧកញ៉ា​កម្ពុជា ​​ចំនួន​​ជាង ៩០នាក់។

តើអ្នកឧកញ៉ា ឧកញ៉ា រូបណាខ្លះចូលរួមបរិច្ចាគតាមរយៈសមាគមឧកញ៉ាកម្ពុជា?