បុរី ប៉េង ហួត របស់ឧកញ៉ា ថៃ ជាហួត តុបតែងខ្លោងទ្វារយ៉ាងស្រស់ស្អាត អបអរបុណ្យគ្រឹស្តម៉ាស

ជុំវិញ​ឧកញ៉ា

បុរី ប៉េង ហួត គម្រោង ហ្គ្រេនស្តា ផ្លាទីនីម (បឹងស្នោ) របស់​ឧកញ៉ា ថៃ ជាហួត ជាប្រធានក្រុមប្រឹក្សាភិបាល​ក្រុមហ៊ុន ប៉េង ហ៊ួត គ្រុប ​​បាន​រៀប​ចំ​តុបតែង​ខ្លោង​ទ្វារ និង​នៅ​តាម​ទីតាំង​សួន​បែប​អឺរ៉ុប (PH Euro Park) ​​យ៉ាង​ស្រស់​ស្អាត ដើម្បី​ជា​ការ​​ត្រៀម​អបអរ​​ដល់​បុណ្យ​គ្រឹស្តម៉ាស និង​ចូល​ឆ្នាំ​សកល ២០២៣ នា​ពេល​ខាង​មុខ​នេះ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព
​ឧកញ៉ា ថៃ ជាហួត ជាប្រធានក្រុមប្រឹក្សាភិបាល​ក្រុមហ៊ុន ប៉េង ហ៊ួត គ្រុប

តាម​រយៈ​ការ​តុបតែង​យ៉ាង​ស្រស់​ស្អាត គួរ​ឱ្យ​ទាក់ទាញ​​​នេះ ក្រុមហ៊ុន ប៉េង ហ៊ួត គ្រុប ​ក៏​សូម​អញ្ជើញ​ដល់​​​​​អតិថិជន ​បុរី​ ប៉េងហ៊ួត ព្រម​ទាំង​សាធារណជន​ទាំង​អស់ អាច​​ទៅ​​ថតរូប​សកម្សាន្ត​ស្អាតៗ​នៅ​ទីតាំង ខ្លោងទ្វារ​គម្រោង ហ្គ្រេនស្តា ផ្លាទីនីម (បឹងស្នោ) និងនៅទីតាំងសួនបែប អឺរ៉ុប PH Euro Park ​​​ខណៈ​ដែល​ក្រុមហ៊ុន ​​នឹង​​​អុជ​កាំជ្រួច ដើម្បីអបអរឱកាសឆ្លងឆ្នាំសកល ខាងមុខនេះផងដែរ។

គួរ​បញ្ជាក់​ថា ក្រុមហ៊ុន ប៉េង ហួត ដែលគេស្គាល់ជាទូទៅជាក្រុមហ៊ុនអភិវឌ្ឍគម្រោងលំនៅឋានប្រណីត និង​បែបអេកូ បាន​កើតចេញពីឈ្មោះបងប្អូនពីរនាក់គឺ ឧកញ៉ា ហៀង ប៊ុនប៉េង និង ឧកញ៉ា ថៃ ជាហួត។ លោក​ឧកញ៉ា​ទាំង​ពីរ​រូប និង​បងប្អូនបង្កើតផ្សេងទៀត បានចូលរួមវិនិយោគជាមួយគ្នា និងដឹកនាំក្រុមហ៊ុន បុរី ប៉េង ហួត រហូតបានបង្កើតទៅជាក្រុមហ៊ុន ប៉េង ហួត គ្រុប នៅក្នុងឆ្នាំ២០១៦។

បច្ចុប្បន្នក្រុមហ៊ុន ប៉េងហួត គ្រុប មានឧកញ៉ា ថៃ ជាហួត ជាប្រធានក្រុមប្រឹក្សាភិបាល និងឧកញ៉ា ហៀង ប៊ុនប៉េង ជាអនុប្រធានក្រុមប្រឹក្សាភិបាល ព្រមទាំងមានអគ្គនាយក អគ្គនាយករងចំនួន ២រូប ជាមួយនឹងបុគ្គលិក រាប់ពាន់នាក់៕