ក្រុមហ៊ុនអ្នកឧកញ៉ា គិត ម៉េង ទទួលបានពានរង្វាន់ចំនួន ២ ពីទស្សនាវដ្តីធុរកិច្ចអន្តរជាតិ Global Brands Magazine

ជុំវិញ​ឧកញ៉ា

ក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប របស់អ្នកឧកញ៉ា គិត ម៉េង ត្រូវបានទស្សនាវដ្តីធុរកិច្ចអន្តរជាតិ Global Brands Magazine (GBM) ផ្ដល់ពានរង្វាន់ចំនួនពីរដល់ក្រុមហ៊ុនទូរស័ព្ទ សែលកាត។ ពានរង្វាន់ទាំងពីរនោះគឺ “ប្រតិបត្តិករទូរគមនាគមន៍ ដែលគួរឱ្យទុកចិត្តបំផុតក្នុងប្រទេសកម្ពុជា” និងពានរង្វាន់នៃការទទួលស្គាល់លោក Simon Perkins ជា “នាយកប្រតិបត្តិក្រុមហ៊ុនទូរគមនាគមន៍ក្នុងប្រទេសកម្ពុជា ដែលមានចក្ខុវិស័យល្អបំផុត”។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

បើតាមក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប ការឈ្នះពានរង្វាន់នេះត្រូវបានប្រកាសនាពេលថ្មីៗនេះនៅលើគេហទំព័ររបស់ GBM បន្ទាប់ពីកម្មវិធីប្រគល់រង្វាន់ប្រកបដោយកិត្តិនាមរបស់ខ្លួននៅរាត្រីថ្ងៃទី១០ ធ្នូ នៅទីក្រុងឌូបៃ។ ពានរង្វាន់ឆ្នាំនេះបានវាយតម្លៃក្រុមហ៊ុនជាង ១៨,០០០ នៅទូទាំងវិស័យផ្សេងៗលើគុណសម្បត្តិនៃសមិទ្ធផល បញ្ហាប្រឈម និងដំណោះស្រាយ ការច្នៃប្រឌិត ភាពប្លែកពីគេ ប្រសិទ្ធភាព និងឥទ្ធិពល និងថាមវន្តរបស់ក្រុមហ៊ុនទាំងនោះនៅក្នុងឧស្សាហកម្មនីមួយៗ។

សូមជម្រាបថា ការឈ្នះរង្វាន់របស់ក្រុមហ៊ុន សែលកាត នេះត្រូវបានឆ្លងកាត់ការវាយតម្លៃដោយផ្អែកលើលក្ខណសម្បត្តិរបស់ក្រុមហ៊ុនដែលមានដូចជា ការច្នៃប្រតិដ្ឋ គុណភាព សកម្មភាពម៉ាកយីហោ សេវាកម្មអតិថិជន និងការអនុវត្ត។

ទន្ទឹមនឹងនេះដែរ ពានរង្វាន់នេះ គឺជាពានរង្វាន់ទី៤០ របស់ សែលកាត ដែលធ្វើឱ្យម៉ាកយីហោនេះ ក្លាយជាក្រុមហ៊ុនបណ្តាញទូរស័ព្ទដែលទទួលបានពានរង្វាន់ច្រើនជាងគេបំផុតនៅកម្ពុជា។ ពានរង្វាន់ផ្សេងទៀតដែល សែលកាត បានទទួលក្នុងឆ្នាំ២០២២ គឺមានដូចជា យុទ្ធនាការប្រចាំឆ្នាំល្អបំផុតប្រចាំឆ្នាំ២០២២ លើគម្រោង Time To Rise ពី CMO Asia និង ពានរង្វាន់កីឡាអេឡិចត្រូនិក និងហ្គេមអនឡាញប្រភេទ Arcade ល្អបំផុតប្រចាំឆ្នាំ២០២២ លើកម្មវិធី Playgame Unlimited ពី International Business Magazine។

សូមបញ្ជាក់ថា ក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប ជាក្រុមហ៊ុនវិនិយោគជាយុទ្ធសាស្ត្ររបស់កម្ពុជា នឹងបានទទួលស្គាល់ថាជាក្រុមហ៊ុនពហុផលិតផលដ៏ធំ និងមានការវិនិយោគចម្រុះបំផុតនៅកម្ពុជា។ ក្រុមហ៊ុន រ៉ូយាល់ គ្រុប វិនិយោគនៅក្នុងឧស្សាហកម្មជាច្រើនរួមមាន៖ ទូរគមនាគមន៍ ការដឹកជញ្ជូន ថាមពល ប្រព័ន្ធផ្សព្វផ្សាយ និងការកម្សាន្ត ធនាគារ និងហិរញ្ញវត្ថុ ធានារ៉ាប់រង សណ្ឋាគារ និងរមណីយដ្ឋាន ការអប់រំ ការអភិវឌ្ឍ អចលនទ្រព្យការជួញដូរ និង កសិកម្ម។

ជាច្រកវិនិយោគយុទ្ធសាស្ត្រមួយមកកាន់ប្រទេសកម្ពុជា ដែលមានប្រវត្តិក្នុងការបង្កើត ភាពជាដៃគូឈានមុខគេក្នុងទីផ្សារដ៏ជោគជ័យជាមួយអ្នកវិនិយោគក្នុងវិស័យ ឧស្សាហកម្មចម្រុះ ក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប ផ្តល់សក្តានុពល វិនិយោគដ៏លើសលប់ នៅក្នុងសេដ្ឋកិច្ចទីផ្សារ សេរីមួយក្នុងចំណោមសេដ្ឋកិច្ច ទីផ្សារសេរី ពិតប្រាកដដំបូង គេនៅក្នុងតំបន់ ទន្លេមេគង្គ៕