កត្តាវ័យ និងការពង្រីកមុខជំនួញអ្នកឧកញ៉ា គិត ម៉េង តែងបង្ហាញវត្តមានកូនប្រុសច្បងក្នុងកម្មវិធីធំៗ

ជុំវិញ​ឧកញ៉ា

ពាណិជ្ជករកំពុងឈរជើងនៅក្នុងពិភពជំនួញនៅប្រទេសកម្ពុជា អ្នកឧកញ៉ា គិត ម៉េង មានក្រុមហ៊ុនក្នុងដៃសុទ្ធតែគ្រាក់ៗល្បីៗលើពហុវិស័យ។ ក្រុមហ៊ុន រ៉ូយាល់ គ្រុប វិនិយោគនៅក្នុងឧស្សាហកម្មជាច្រើនរួមមាន៖ ទូរគមនាគមន៍ ការដឹកជញ្ជូន ថាមពល ប្រព័ន្ធផ្សព្វផ្សាយ និងការកម្សាន្ត ធនាគារ និងហិរញ្ញវត្ថុ ធានារ៉ាប់រង សណ្ឋាគារ និងរមណីយដ្ឋាន ការអប់រំ ការអភិវឌ្ឍ អចលនទ្រព្យការជួញដូរ និង កសិកម្ម។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

គិតត្រឹមឆ្នាំ២០២២នេះ អ្នកឧកញ៉ា គិត ម៉េង មានវ័យ ៥៤ឆ្នាំ ជាប្រធានសភាពាណិជ្ជកម្មកម្ពុជឫ ជាស្ថាបនិកក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប ដែលជាក្រុមហ៊ុនវិនិយោគ ជាយុទ្ធសាស្ត្ររបស់កម្ពុជា នឹងបានទទួលស្គាល់ថាជាក្រុមហ៊ុនពហុផលិតផលដ៏ធំ និងមានការវិនិយោគចម្រុះបំផុតរបស់កម្ពុជា។

ដោយសារកត្តាវ័យ និងការពង្រីកមុខជំនួញឥតឈប់ឈរ អ្នកឧកញ៉ា គិត ម៉េង តែងបង្ហាញវត្តមានកូនប្រុសច្បងក្នុងកម្មវិធីធំៗទាំងកម្រិតជាតិ តំបន់ និងលើឆាកអន្តរជាតិ។ កូនប្រុសច្បងរបស់អ្នកឧកញ៉ាដែលជាចំណង់ដៃរួមគ្នាជាមួយលោកស្រីឧកញ៉ា ម៉ៅ ចំណាន គឺយុវជន គិត ស៊ូឡា ​​ពេលនេះ​​មាន​វ័យ ១៨ឆ្នាំហើយ។

បើតាមប្រភពមួយចំនួនបង្ហើបប្រាប់ឲ្យគេហទំព័រឧកញ៉ាញូស៍ដឹងថា៖ «អ្នកឧកញ៉ា គិត ម៉ង នៅប៉ុន្មានឆ្នាំចុងក្រោយនេះបានផ្តល់ឪកាសឲ្យកូនប្រុសច្បង និងកូនស្រីទី២ ឈ្មោះ គិត ស៊ូរៀ រង្សី វ័យ ១៦ឆ្នាំអមដំណើរចូលរួមកម្មវិធីតូចធំ ដើម្បីបង្ហាត់បង្ហាញពីរៀបធ្វើការដល់កូនប្រុសស្រីទាំងពីរ»។

ប្រភពដដែលបន្តថា ដោយសារកត្តាវ័យ ក៏ដូចការពង្រីកមុខជំនួញនោះហើយ អ្នកឧកញ៉ា គិត ម៉េង បានរៀបចំទុកដាក់កូនប្រុសច្បង គិត ស៊ូឡា នឹងមកទទួលមើលខុសត្រូវគ្រប់គ្រងអាណាចក្រជំនួញបន្តវេនពីអ្នកឧកញ៉ានាពេលខាងមុខ ខណៈដែលបច្ចុប្បន្នយុវជន ស៊ូឡា បង្ហាញវត្តមានស្ទើរគ្រប់កម្មវិធីធំៗទាំងកម្រិតជាតិ តំបន់ និងពិភពលោក។

ថ្មីៗកន្លងទៅនេះ អ្នកឧកញ៉ា គិត ម៉េង អញ្ជើញចូលរួមពិធីជប់លៀង កម្រិតអន្តរជាតិ ដែលកម្ពុជារៀបចំសម្រាប់ទទួលបដិសណ្ឋារកិច្ចមេដឹកនាំកំពូល យាង/អញ្ជើញចូលរួមកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធ។

ក្នុងពិធីនោះដែរ អ្នកឧកញ៉ា ដែលជាអ្នកការទូតសេដ្ឋកិច្ច ពាណិជ្ជកម្មឆ្នើមម្នាក់របស់កម្ពុជា ក៏បាននាំកូនប្រុសច្បង់ដែលមានវ័យ ១៨ឆ្នាំ គិត ស៊ូឡា ​ចូលរួមពិសារអាហារនៅតំបន់អភិវឌ្ឍន៍ OCIC ជ្រោយចង្វាររបស់អ្នកឧកញ៉ា ពុង ឃាវសែ នាយប់ថ្ងៃទី១២វិច្ឆិកា ឆ្នាំ២០២២។ កម្មវិធីជប់លៀងនេះកម្ពុជាធ្វើឡើងរៀបចំជូនប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាល និងភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិ ដែលអញ្ជើញចូលរួមកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធ។

ពីនេះទៅទៀត ក្នុងដំណើរបេសកកម្មទៅក្រៅប្រទេស អ្នកឧកញ៉ា គិត ម៉េង និងលោកស្រីឧកញ៉ា ម៉ៅ ចំណាន តែងតែបង្ហាញវត្តមានកូនប្រុសស្រីទាំងពីរ ដោយពេលខ្លះអមដំណើរសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីអញ្ជើញចូលរួមប្រជុំពាក់ព័ន្ធនានានៅបរទេសជាដើម៕