ព្រះមហាក្សត្រ ត្រាស់បង្គាប់ឧកញ៉ា ដៃស្តាំអ្នកឧកញ៉ា លី ហួរ ម្នាក់ជា«អ្នកឧកញ៉ា»

ជុំវិញ​ឧកញ៉ា

ឧកញ៉ា លី សេងឃាង អគ្គនាយកក្រុមហ៊ុន BS Land and Home ជាក្រុមហ៊ុនវិនិយោគផ្នែកសំណង់ផ្ទះល្វែង វិឡា និងខុនដូ ត្រូវបានព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា ត្រាស់បង្គាប់ផ្តល់គោរមងារ «អ្នកឧកញ៉ា» នៅថ្ងៃទី៤ ខែមករា ឆ្នាំ២០២៣នេះ តាមរយៈព្រះរាជក្រឹត្យលេខ នស/រកត/០១២៣/០៣២។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ការដែលផ្តល់គោរមងារអ្នកឧកញ៉ា ដល់ឧកញ៉ា លី សេងឃាង ត្រូវបានធ្វើឡើងតាមសេចក្តីក្រាបបង្គំទូលថ្វាយរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា។

ឧកញ៉ា លី សេងឃាង បច្ចុប្បន្នជាអនុប្រធានសមាគមអ្នកអភិវឌ្ឍន៍លំនៅដ្ឋានកម្ពុជា ដែលគេស្គាល់ថា ជាពាណិជ្ជករម្នាក់ស្និទ្ធស្នាលជាមួយអ្នកឧកញ៉ា លី ហួរ ថៅកែក្រុមហ៊ុន លី ហួរ គ្រុប។

ឧកញ៉ា សេងឃាង ជាអគ្គនាយកក្រុមហ៊ុន BS Land and Home ដែលវិនិយោគលើបុរី ចតុមុខ ទាំង៣គម្រោង ស្ថិតនៅតំបន់អរិយក្សត្រ បុរីអ៊ីស្ដ លែន អេន ហូម និង អុីស្ដ កៀនស្វាយ ស៊ីធី៕