អ្នកឧកញ៉ា ឧកញ៉ា តារាចម្រៀងល្បី និងមហាជនជិត ៨០០នាក់ចូលរួមរត់ប្រណាំងបណ្តាក់ជាក្រុម V-Active Fun Run តាមបណ្តោយឆ្នេរសមុទ្រដ៏ស្រស់ស្អាត

ជុំវិញ​ឧកញ៉ា

ក្រុមហ៊ុន វឌ្ឍនៈប្រ៊ូវើរី (Vattanac Brewery) នាព្រឹកថ្ងៃអាទិត្យ ទី២៩ ខែមករានេះបានរៀបចំព្រឹត្តការណ៍រត់ប្រណាំងកម្សាន្តបណ្តាក់ជាក្រុមដ៏ធំ V-Active Fun Run នៅតាមបណ្តោយឆ្នេរសមុទ្រដ៏ស្រស់ស្អាត នៃតារារះនាទិសនិរតី ក្នុងខេត្តព្រះសីហនុ ជាមួយអ្នកចូលរួមប្រមាណជិត ៨០០នាក់។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

បើតាមអ្នករៀបចំព្រឹត្តការណ៍ រត់ប្រណាំងកម្សាន្តបណ្តាក់ជាក្រុម V-Active Fun Run បានឲ្យដឹងថា ការរត់បណ្តាក់ជាក្រុមនេះ គឺមានចម្ងាយ ១៩គីឡូម៉ែត្រ ដោយចេញពីរង្វង់មូលព្រះសិរៈ និងនាងឧមាវតី មកដល់ឆ្នេរទីលានតេជោ (កន្ទុយនាគ) ក្រុងព្រះសីហនុ ក្នុងនោះសមាជិកក្រុមរត់ម្នាក់ៗ ត្រូវប្រឹងប្រែងរត់ ៣គីឡូម៉ែត្រ មុនបោះដៃបន្តទៅឱ្យសមាជិកក្រុមបន្ត។ 

ក្នុងព្រឹត្តិការណ៍រត់ប្រណាំងបណ្តាក់ជាក្រុមនេះ មានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំកំពូលៗក្របស់ រុមហ៊ុន វឌ្ឍនៈប្រ៊ូវើរី ក្រោមវត្តមានអ្នកឧកញ៉ាវ័យក្មេងដ៏មានប្រប្រិយភាព សំអាង វឌ្ឍនៈ  អគ្គនាយកក្រុមហ៊ុន វឌ្ឍនៈប្រ៊ូវើរី និងតារាចម្រៀងល្បីៗដូចជាកញ្ញា រ៉ាប៊ី លោក នីកូ លោក Nick Taylor កីឡាការិនី កញ្ញា សំ ថារ័ត្ន ព្រមទាំងមហាជនជិត ៨០០នាក់។ ជាមួយគ្នានេះ ក៏ឃើញមានវត្តមានពីថ្នាក់ដឹកនាំស្ថានីយ៍ទូរទស្សន៍ PNN គឺលោកឧកញ៉ា លី ឆូកឆៃ អគ្គនាយកស្ថានីយ៍ទូរទស្សន៍ភីអិនអិន ចូលរួមរត់ ជាមួយទឹកមុខយ៉ាងសប្បាយរីករាយ និងស្និតស្នាលជាទីបំផុត ដោយបាមផ្សារភ្ជាប់នឹងការផ្សព្វផ្សាយពីកម្មភាពចូលរួមហាត់ប្រាណដើម្បីសុខភាពក្នុងព្រឹត្តិការណ៍នេះផងដែរ។

ថ្លែងនៅចំពោះអ្នកចូលរួមរត់ប្រណាំងបណ្តាក់ជាក្រុម V-Active Fun Run នាឆ្នេរទីលានតេជោ អ្នកឧកញ៉ា សំអាង វឌ្ឍនៈ បានបង្ហាញនូវទឹកចិត្តសប្បាយរីករាយរំភើបដែលព្រឹត្តិការណ៍ដ៏ធំទទួលបានជោគជ័យ ដោយមានការអត់ធ្មត់តស៊ូព្យាយាម ព្រោះក្នុងជិតយើងគ្រប់គ្នា ត្រូវការរក្សាសុខភាព គឺជារឿងដែលចាំបាច់បំផុត ដូច្នេះការហាត់ប្រាណ និងលេងកីឡាពិតជាមានសារៈសំខាន់ដែលគ្រប់គ្នាត្រូវធ្វើជាប្រចាំ។

ការរត់ប្រណាំងបណ្តាក់ជាក្រុម V-Active Fun Run ក៏បានរកឃើញម្ចាស់ជ័យលាភីផងដែរ។ ទន្ទឹមនឹងការប្រគល់ប្រាក់រង្វាន់ និងមេដាយជ័យលាភីជូនដល់ក្រុមម្ចាស់ជ័យលាភីរត់ម៉ារ៉ាតុងបណ្ដាក់គ្នានេះដែរ អគ្គនាយកវ័យក្មេង ក្រុមហ៊ុន វឌ្ឍនៈប្រ៊ូវើរី អ្នកឧកញ៉ា សំអាវ វឌ្ឍនៈ ក៏បានសន្យានឹងអ្នកចូលរួម ព្រមទាំងអ្នកគាំទ្រគ្រប់ផលិតផលភេសជ្ជៈរបស់ក្រុមហ៊ុន ជាពិសេសភេសជ្ជៈកីឡាប៉ូវកម្លាំង V-Active ទើបប្រកាសថ្មីនេះថា អ្នកឧកញ៉ា សន្យាថានឹងបង្កើតកម្មវិធីប្រគំតន្រី និងព្រឹត្តិការណ៍រត់ប្រណាំងកម្សាន្តនេះ ជាបន្តបន្ទាប់ជូនអ្នកគាំទ្រ មិនឱ្យខកបំណងឡើយ ខណៈនៅឆ្នាំនេះ ក្រុមហ៊ុន វឌ្ឍនៈប្រ៊ូវើរី រៀបចំប្រគំតន្រ្តីដ៏ធំរយៈពេល២រាត្រី ដោយមានតារាចម្រៀងល្បីៗចូលរួមអង្រួនឆាកផ្អើលក្រុងព្រះសីហនុ។

ភេសជ្ជៈកីឡាទើបចេញថ្មី វី-អាកទីវ ពិតជាមានសារៈប្រយោជន៍សម្រាប់មនុស្សគ្រប់គ្នា ក្នុងការរស់នៅប្រចាំថ្ងៃ ដើម្បីរក្សាតុល្យភាពជាតិទឹកក្នុងខ្លួន បំពេញជាតិទឹក និងអេឡិចត្រូលីតដែលបាត់បង់ឡើងវិញ បង្កើនថាមពល និងសមត្ថភាពខួរក្បាលកាន់តែប្រសើរ និងផ្តល់ភាពស្រស់ស្រាយ ដែលត្រូវបានទទួលស្គាល់ដោយស្ថាប័នអន្តរជាតិជាច្រើន។ 

ភេសជ្ជៈកីឡា វី អាកទីវ គឺជាម៉ាកសញ្ញាដែលកើតចេញពីម៉ាកសញ្ញា វឌ្ឍនៈ ដែល មាន អក្សរ វី (V) ជាតំណាង បង្កើតឡើងដើម្បីផ្តល់ភាពរីករាយ អំណរសាទរក្នុងជីវិត និងការជួបជុំ។ ម៉ាកសញ្ញានេះ តែងតែត្រូវបានគេទទូលស្គាល់ពីប្រណិតភាព និងគុណភាព៕