ឧកញ៉ា ព្រាប សុវត្ថិ ឧបត្ថម្ភដល់កីឡាករ ធឿន ធារ៉ា និងលោកគ្រូ អេ ភូថង រាប់ពាន់ដុល្លារ

ជុំវិញ​ឧកញ៉ា

លោកឧកញ៉ា ព្រាប សុវត្ថិ អគ្គនាយកក្រុមហ៊ុន ព្រាប សុវត្ថិ អ៊ីនវេសមេន ​​បាន​ឧបត្ថម្ភ​ប្រាក់​ដល់​លោកគ្រូ​បង្ហាត់​ប្រដាល់ អេ ភូថង ចំនួន ១០០០ដុល្លារ និង​កីឡាករ​ឆ្នើម​ ធឿន ធារ៉ា ចំនួន ២០០០ដុល្លារ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោកឧកញ៉ា កំពូល​តារា​ចម្រៀង​ផលិត​កម្ម Galaxy Navatra ​​រូប​នេះ បាន​បង្ហោះ​រូបភាព​ជា​ច្រើន​សន្លឹក​លើ​ទំព័រ​ហ្វេសប៊ុក​​របស់​លោក កាល​ពី​​​ថ្ងៃ​ព្រហស្បតិ៍​ម្សិល​មិញ ដោយ​ភ្ជាប់​ជាមួយ​នឹង​​សារ​ថា៖ “ការព្យាយាមអំណត់តស៊ូ ស្មោះត្រង់​ ត្រូវតែទទួលបានជោគជ័យ​ពោពេញ​ដោយស្នាមញញឹម”។

គួរ​បញ្ជាក់​ថា កីឡាករ​ ធឿន ធារ៉ា​ កូន​សិស្ស​របស់​លោកគ្រូ អេ ភូថង ជា​កីឡាករ​ គុនខ្មែរ ដំបូង​គេ​ ដែល​គ្រង​ខ្សែ​ក្រវាត់​ ៣​គ្រឿង​ផ្សេង​គ្នា ក្នុង​រយៈពេល​ត្រឹម​តែ ៥៧​ថ្ងៃ ​បន្ទាប់ពី​​ផ្តួល​កីឡាករ​ឆ្នើម​ថៃ សៃយុគ គ្រង​ខ្សែ​ក្រវាត់​ថៃហ្វៃ, ផ្តួល​កីឡាករ​ប្រេស៊ីល Thiago ​​​គ្រងខ្សែក្រវាត់ IPCC Kun Khmer ពិភពលោក និង​​អាច​​គ្រង​ខ្សែ​ក្រវាត់​​ Krud គុនខ្មែរ​ ប្រភេទ​ទម្ងន់ ៧១​គីឡូក្រាម​ថែម​ទៀត។

សូម​ជម្រាប​ថា តារា​ចម្រៀង​ជើង​ចាស់ ព្រាប សុវត្ថិ ​មានការងារ និងមុខជំនួញជាច្រើននៅក្នុងដៃ ដែល​រួម​មានដូចជា៖ ជាតារាចម្រៀងប្រចាំផលិតកម្ម Galaxy Navatra, ជាម្ចាស់ Brand សាប៊ូកក់សក់ ព្រាប សុវត្ថិ, ហាងកាត់សក់ ព្រាប សុវត្ថិ, ផ្ទះព្រាប សុវត្ថិ (លក់បាយម្ហូប បុកល្ហុង និងនំបញ្ចុក), គម្រោងដីឡូត៍ ព្រាប សុវត្ថិ, បុរី ព្រាប សុវត្ថិ, អ្នកតំណាង​ផលិតផល​ទូរស័ព្ទដៃ Vivo, ទូតសុឆន្ទៈ​របស់ក្រុមហ៊ុន​រថយន្ត Isuzu, ទូតសុឆន្ទៈ​ធនាគារ DGB និង​ជា​ទូត​សុឆន្ទៈ​របស់​គម្រោង​ខុនដូ និងលំនៅឋាន​ប្រណិត Morgan Enmaison រួមទាំងការងារ​ជាមួយ​ក្រុមហ៊ុន​ផ្សេងៗ​ជាច្រើន​ទៀត។ លោក​ ទទួល​បាន​គោរមងារ​ «ឧកញ៉ា» ​​កាល​ពី​ថ្ងៃទី ២៩ ខែមេសា ឆ្នាំ២០២២៕