ម្សៅ ទឹកសុទ្ធ និងកំាភ្លើងបាញ់ទឹក កា្លយជាប្រដាប់លេងកម្សាន្តលក់ដាច់បានច្រើន នៅថ្ងៃចូលឆ្នំាខ្មែរ

សង្គម​និង​សេដ្ឋកិច្ច

ក្នុងរយៈពេល៣ថ្ងៃ នៃការប្រារព្ធពិធីបុណ្យចូលឆ្នំាថ្មីប្រពៃណីជាតិខ្មែរ កន្លងទៅនេះ គេសង្កេតឃើញ ម្សៅ ទឹកសុទ្ធនិងកំាភ្លើងបាញ់ទឹក បានក្លាយជាប្រដាប់លេងឬសម្ភារៈលេងកម្សាន្ត ដែលលក់ដាច់បានច្រើនជាងគ្រឿងឧបភោគ បរិភោគផ្សេងៗ ពិសេសនៅថ្ងៃឆ្លងឆ្នំាចុងក្រោយ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ផ្អែកតាមការកត់សម្គាល់ និងការសាកសួរក្រុមអ្នកលក់ដូរនៅតាមវត្តពោធិអំពិល ស្ថិតនៅឃុំសំបួរ ស្រុកទ្រាំង ខេត្តតាកែវ នៅថ្ងៃឆ្លងឆ្នំាចុងក្រោយនេះ បើទោះបីមិនសូវមានប្រជពលរដ្ឋនៅក្នុងតំបន់មកលេងកម្សាន្តក្នុងបរវេណវត្តច្រើនដូចទៅនិងកាលពីមុនក្តី តែនៅឆ្នំា២០២៣នេះពួកគាត់អាចលក់ម្សៅកំប៉ុង ទឹកសុទ្ធ រួមនិងកំាភ្លើងបាញ់ទឹកបានច្រើនជាងសម្ភារៈផ្សេងទៀត។

ពាក់ព័ន្ធនឹងការថមថយនៃចំនួនប្រជាពលរដ្ឋនៅក្នុងតំបន់ មិនបានទៅលេងកម្សាន្តនៅតាមវត្តអារាម អាចមកពីអាជ្ញាធរឬគណៈកម្មកាវត្តមិនបានសហការគ្ នារៀបចំបង្កើតឱ្យមានល្បែងលេងកម្សាន្តច្រើនប្រភេទដែលមានការទាក់ទាញប្រជាពលរដ្ឋ ក្រៅតែពីល្បែងវាយក្អម,ឡើងសរសរខ្លាញ់ រំាធុងបាស់ ទាញព្រ័ត លេងប៉ាតម្សៅ និងលេងបាញ់ទឹកដាក់គ្នា។លើសពីនេះអាចមកពីប្រជាពលរដ្ឋឬយុវវ័យពួកគាត់បានចូលរួមលេងកម្សាន្តក្នុងកម្មវិធីប្រគុំតន្ត្រីដែលរៀបចំឡើងដោយថ្នាក់ខេត្តកាលពីយប់ចុងក្រោយនៃថ្ងៃចូលឆ្នំាខ្មែរ។

យោងតាមស្ថិតិអ្នកទេសចរផ្ទៃក្នុងនាឱកាសបុណ្យចូលឆ្នំាប្រពៃណីខ្មែរបង្ហាញថា ខេត្តតាកែវទទួលបានទេសចរជាង១១ម៉ឺននាក់។

ទាក់ទងនិងពិធីបុណ្យចូលឆ្នំាខ្មែរ ឆ្នំា២០២៣នេះ បើយោងតាមលោកបណ្ឌិត គី សេរីវឌ្ឍន៍ អ្នកស្រាវជ្រាវសេដ្ឋកិច្ចនៃរាជបណ្ឌិត្យសភាកម្ពុជាយល់ឃើញថា ការចាយវាយរបស់ប្រជាពលរដ្ឋក្នុងរដូវបុណ្យចូលឆ្នំាខ្មែរមានឥទ្ធិពលមកលើសេដ្ឋកិច្ចមានច្រើនគួរសម ដែលប្រជាពលរដ្ឋភាគច្រើនបានចំណាយទៅលើការទិញជាម្សៅ កាំភ្លើងបាញ់ទឹកដែលមានថ្លៃខ្ពស់ ហើយចំណូលបានមកពីការលក់ម្សៅ និងកំាភ្លើងបាច់ទឹកនេះបាន៥០%បានមកដៃជាអ្នកលក់រាយនិង៥០%ផ្សេងទៀតបានហូរចេញទៅក្រៅប្រទេស ដោយសារទំនិញខ្លះនាំចូលមកពីខាងក្រៅប្រទេស៕

អត្ថបទ៖សារេត