សម្ដេចតេជោ ហ៊ុន សែន ស្នើឡាវ រួមគ្នាពិនិត្យ​​​រៀប​​ចំកិច្ច​ព្រម​​ព្រៀង​មិនយក​​ពន្ធត្រួតគ្នា ដើម្បី​​ជំរុញ​​ការ​វិនិ​​យោ​​គរ​វាង​​ប្រទេស​ទាំងពីរ​

សង្គម​និង​សេដ្ឋកិច្ច

សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា​ បានស្នើឱ្យប្រទេសឡាវ រួមគ្នា​ជាមួយ​កម្ពុជា​ពិនិត្យ​លើការ​រៀបចំកិច្ច ព្រមព្រៀងមិនយកពន្ធត្រួតគ្នា ដើម្បីធ្វើយ៉ាងណា​ជំរុញ​ការ​វិនិ​យោគ​រវាង​ប្រទេសទាំងពីរឱ្យ​បា​ន​កាន់តែច្រើនឡើងថែមទៀត។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ការស្នើនេះ បានធ្វើឡើងនៅក្នុងជំនួបពិភាក្សាការងាររវាងសម្ដេចតេជោ ហ៊ុន សែន ជាមួយឯកឧត្តម ថងលុន ស៊ីសុលីត (Thongloun Sisoulith) ប្រធានរដ្ឋនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជា មានិត​ឡាវ ដែលបានដឹកនាំគណៈប្រតិភូ អញ្ជើ​ញ​​​​មកបំពេញទស្សនកិច្ចផ្លូវរដ្ឋ និងចូលរួមពិធីបើក​ព្រឹត្តិការណ៍​​ស៊ីហ្គេម លើកទី៣២ នៅកម្ពុជា នាព្រឹកថ្ងៃទី ៤ ខែឧស​ភា​ ឆ្នាំ២០២៣  នៅវិមានសន្តិភាព ។

សម្ដេចតេជោ បានឯកភាពជាមួយឯកឧត្តម ថងលុន ស៊ីសុលីត លើទំនាក់ទំនងរវាងប្រទេសទាំងពីរ និងអ្វីដែលត្រូវធ្វើ​បន្ត​។ ហើយសម្ដេច ក៏បានថ្លែងអំណរគុណជូនចំពោះឯកឧត្តម ដែលបាន​ទទួលការ​អញ្ជើញមកចូលរួមពិធីបើកកី​ឡាស៊ី​ហ្គេម នៅកម្ពុជា ។

នៅក្នុងជំនួបនេះ  ឯកឧត្តម ថងលុន បានគោរពថ្លែងអំណរគុណជូនចំពោះសម្ដេចតេជោ ជូនចំពោះ​​កម្ពុជា ដែលបានជួយ​ប្រទេសឡាវដ៏ធំធេង និងដ៏ថ្លៃថ្នូរកន្លងមក រួមទាំងវិស័យសុខាភិបាល និងវិស័យ​សេដ្ឋកិច្ច។

ឯកឧត្តម ថងលុន បានលើកឡើងថា ទំនាក់ទំនងរវាងកម្ពុជា និងឡាវ កំពុងតែស្ថិតដល់ចំណុចកំពូល ហើយអ្វីដែលត្រូវ​ធ្វើ​​បន្ត គឺរួមគ្នាសម្របសម្រួលគ្នា ធ្វើឲ្យទំនាក់ទំនងនេះ ឈានឆ្ពោះឡើង​មួយកម្រិត​ទៀត តាមរយៈការរួមគ្នាអនុវត្ត​តាម​កិច្ច​ព្រមព្រៀងដែលមានស្រាប់ និងស្វែងរកកិច្ចសហប្រតិបត្តិការ​ផ្សេង​​បន្ថែមទៀត ដូចជា៖ លើវិស័យទេសចរណ៍ វិស័យ​វិនិយោគ វិស័យសន្តិសុខ រួមគ្នាត្រៀមដោះ​ស្រាយ​គ្រោះមហន្តរាយជាយថាហេតុនានា ៕