អ្នកជំនាញប្រទេសស្រីលង្ការ និងអាល្លឺម៉ង់ មកស្វែងយល់ពីបរិយាកាសធុរកិច្ចនិងវិនិយោគនៅកម្ពុជា

សង្គម​និង​សេដ្ឋកិច្ច

ក្រុមជំនាញតំបន់ លើការជំរុញនាំចេញ មកពីប្រទេសស្រីលង្ការ និងអ្នកជំនាញ ពី GIZ នៅកម្ពុជា នៃក្រសួងសហព័ន្ធអាល្លឺម៉ង់ កាលពីថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៣ បានចូលជួបពិភាក្សាការងារជាមួយសភាពាណិជ្ជកម្មកម្ពុជា ដើម្បីស្វែងយល់ពីបរិយាកាសធុរកិច្ចនិងវិនិយោគនៅកម្ពុជា។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

កិច្ចប្រជុំពិភាក្សាការងាររវាង សភាពាណិជ្ជកម្មកម្ពុជា និង ក្រុមជំនាញតំបន់ លើការជំរុញនាំចេញ មកពីប្រទេសស្រីលង្ការ និងអ្នកជំនាញ ពី GIZ នៅកម្ពុជា នៃក្រសួងសហព័ន្ធអាល្លឺម៉ង់សម្រាប់កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងអភិវឌ្ឍន៍ (BMZ)នេះ គឺបានធ្វើឡើងក្រោម វត្តមានលោក បណ្ឌិត តាន់ មុនីវណ្ណ អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា និងលោក ឧកញ៉ា ងួន ម៉េងតិច អគ្គនាយកសភាពាណិជ្ជកម្មកម្ពុជា។

នាឱកាសនោះ លោកស្រី Linda Mende អ្នកជំនាញតំបន់ នៃការជំរុញនាំចូល ប្រចាំប្រទេសស្រីលង្កា នៃក្រសួងសហព័ន្ធអាល្លឺម៉ង់សម្រាប់កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងអភិវឌ្ឍន៍ (BMZ) បានឱ្យដឹងថា ការចូលជួបពិភាក្សាការងារជាមួយសភាពាណិជ្ជកម្មនាពេលនេះ គឺក្នុងគោលបំណង ស្វែងយល់អំពីសកម្មភាពាណិជ្ជកម្មកម្ពុជា និងបរិយាកាសធុរកិច្ចនិងវិនិយោគនៅកម្ពុជា ជាពិសេសស្វែងយល់អំពីសកម្មភាពនាំចេញ-នាំចូល លើវិស័យកសិកម្ម ជាដើម។

ជាមួយគ្នានេះ ក្រុមការងារជំនាញ នៃក្រសួងសហព័ន្ធអាល្លឺម៉ង់សម្រាប់កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងអភិវឌ្ឍន៍ (BMZ) ក៏បានជម្រាបផងដែថា នឹងមានគណៈប្រតភូធុរកិច្ចពីប្រទេសរបស់ខ្លួនមកកម្ពុជា ដើម្បីស្វែងរកដៃគូលើវិស័យជាក់លាក់គឺ ការគ្រប់គ្រងកាកសំណល់ (Waste Management Secror) នៅខែតុលា ឆ្នាំ២០២៣ នាពេលខ្លីខាងមុខនេះផងដែរ។

ជាការឆ្លើយតប លោកបណ្ឌិត តាន់ មុនីវណ្ណ អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា ក៏បានជម្រាបយ៉ាងក្បោះក្បាយអំពីស្ថានភាពសេដ្ឋកិច្ចនៅកម្ពុជា ខណៈលោកក៏បានជម្រាបអំពីសកម្មភាព ពាក់ព័ន្ធនិងសមាជិសមាជិកានៃសភាពាណិជ្ជកម្មកម្ពុជា ដែលមានសភាពាណិជ្ជកម្មខេត្តក្រុង ទូទាំងប្រទេសផងដែរ។

លើសពីនេះ ដែរ សភាពាណិជ្ជកម្មកម្ពុជា ក៏បានប្រកាសរងចាំស្វាគមន៍ គណៈប្រតិភូ អាល្លឺម៉ង់ តាមរយៈការរៀបចំដោយ ទីភ្នាក់ងារអភិវឌ្ឍន៍អាល្លឺម៉ង់ (GIZ) កម្ពុជា នៃក្រសួងសហព័ន្ធអាល្លឺម៉ង់សម្រាប់កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងអភិវឌ្ឍន៍ (BMZ) នៅកម្ពុជា នាពេលខាងមុខដ៏ខ្លីផងដែរ៕

អត្ថបទ៖ ពិសី