កសិករប្រើប្រាស់គ្រឿងយន្តកាន់តែច្រើន ជំនួសឱ្យកម្លាំងគោក្របី នៅក្នុងវិស័យកសិកម្ម

សង្គម​និង​សេដ្ឋកិច្ច

ប្រមុខរាជរដ្ឋាភិបាលបានលើកឡើងនៅថ្ងៃទី៣០ ខែមិថុនានេះ កសិករប្រើប្រាស់គ្រឿងយន្តសម្រាប់ភ្ជួររាស់នៅក្នុងវិស័យកសិកម្ម មានចំនួនកាន់តែច្រើនជំនួសឱ្យកំលំាងសត្វគោ ក្របី នៅពេលបច្ចុប្បន្ន។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

សម្តេចតេជោ ហ៊ុន សែន នាយករដេ្ឋមន្ត្រីមានប្រសាសន៍ថា ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានធ្វើរបាយការណ៍អំពីល្បឿននៃការបង្កបង្កើនផល ហើយមកដល់ពេលនេះតម្រូវឱ្យក្រសួងកសិកម្មរាយការណ៍ឱ្យនាយករដ្ឋមន្ត្រីប្រចំាសប្តាហ៍។ក្នុងរបាយការណ៍បង្ហាញថាការភ្ជួររាស់បាន១លាន២សែន ហិកតា ក្នុងនោះភ្ជួរដោយសត្វគោ ក្របីមានជាង៤០០ហិកតា។

សម្តេចតេជោ បន្តថា នេះបង្ហាញថាការប្រើប្រាស់គ្រឿងយន្តនៅក្នុងវិស័យកសិកម្មនេះ បានឆ្ពោះទៅមុខ ហើយរហូតមកដល់ពេលនេះពូ(..)ចាប់ផ្តើមភ័យក្រែងកសិករនាំគ្នាប្រើគោយន្តអស់ទៅ ឈប់ប្រើកំលំាងសត្វសម្រាប់ភ្ជួររាស់អាចធ្វើឱ្យមានវិបត្តិដែរ។តែទោះជាយ៉ាងនេះក្តី ក្រសួងកសិកម្មបានរាយការណ៍ចំនួនគោ ក្របី នៅក្នុងប្រទេសមិនមានការថមថយគួរឱ្យបារម្ភនោះទេ គ្រាន់តែប្រជាពលរដ្ឋមិនប្រើប្រាស់ក្នុងការភ្ជួររាស់ដូចកាលពីពេលមុន គាត់ប្រើគ្រឿងយន្តនៅក្នុងវិស័យកសិកម្ម។

នៅក្នុងវិស័យកសិម្មនាពេលបច្ចុប្បន្ នសម្តេចតេជោ ហ៊ុន សែន បានមើលឃើញថា ការដកស្ទូងកសិករលែងស្ទូងសំណាបទៀតហើយ កសិករងាកព្រោះគ្រាប់ពូជជំនួសវិញ, បើស្ទូងប្រើម៉ាស៊ីន ហើយដល់ពេលច្រូកកសិករចាប់ផ្តើមប្រើម៉ាស៊ីនច្រូតជំនួសកំលំាងមនុស្ស។

សម្តេចតេជោ ហ៊ុនសែន សង្កត់ធ្ងន់ថា«កសិកម្មរបស់យើងនៅសល់ត្រឹមតែ២១,៥%គ្របដណ្តប់ទៅលើផលិតផលសរុប នៅក្នុងពេលឧស្សាហកម្មបានកើនឡើង៣៨% ហើយឧស្សាហកម្មមាននិន្នាការកើនឡើងជាមួយសេវាកម្ម ក្នុងពេលដែលវិស័យកសិកម្មធ្លាក់ចុះ។ការធ្លាក់ចុះនេះ មិនមែនធ្លាក់ចុះអំពីសមត្ថភាពនៃការចិញ្ចឹមនោះទេ គ្រាន់តែធ្លាក់ចុះនៃចំណែកនៃការកើនឡើងផ្នែកសេដ្ឋកិច្ច ដោយទំហំនៃផ្នែកឧស្សាហកម្ម និងសេវាកម្មកាន់តែធំ»។

សម្តេចលើកឡើងថា កាលពីមុនវិស័យកសិកម្មគ្របដណ្តប់ជាង៨០% ប៉ុន្តែយើងខ្វះអង្ករទទួលទាន តែឥលូវកសិកម្មយើងនៅសល់តែជាង២១% ប៉ុន្តែយើងនៅសល់អង្ករជាង៤លានតោន សម្រាប់ធ្វើការនាំចេញទៅ៧៣ប្រទេស បានន័យថាដូចជានៅប្រទេសជប៉ុនកសិកម្មមានមិនដល់១%ទេ ប៉ុន្តែជប៉ុនមិនគ្រាន់តែចិញ្ចឹមប្រជាពលរដ្ឋខ្លួនឯងបានទេ តែជប៉ុនបាននាំចេញផលិតផលកសិកម្មរបស់ខ្លួនមាននៅទូទំាងពិភពលោក៕

អត្ថបទ៖សារេត