ស្ពានអាកាសមហាវិថីព្រះមុនីវង្ស​តម្លៃជាង ៣៦លានដុល្លារសាងសង់បាន២៥%ហើយ

សង្គម​និង​សេដ្ឋកិច្ច

មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ បានឲ្យដឹងថា គិតត្រឹមដើមខែកក្កដានេះ គម្រោងសាងសង់ស្ពានអាកាសស្ថិតនៅចំណុចប្រសព្វមហាវិថីសម្តេចតេជោ ហ៊ុន សែន មហាវិថីព្រះមុនីវង្ស ជាមួយវិថីកងយោធពលខេមរភូមិន្ទ (ផ្លូវលេខ២៧១) ក្នុងទឹកដីខណ្ឌចំការមន និងខណ្ឌមានជ័យ សម្រេចការសាងសង់បានប្រមាណ ២៥ភាគរយ ហើយ ខណៈបច្ចុប្បន្នក្រុមការងារបច្ចេកទេសកំពុងដំឡើងសរសរស្ពាន។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

គម្រោងស្ពានអាកាសមហាវិថីព្រះមុនីវង្សមួយនេះ បើកការដ្ឋានសាងសង់កាលថ្ងៃទី ៣១ ខែសីហា ឆ្នាំ ២០២២ ក្រោមវត្តមានសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី។ គម្រោងស្ពាននេះជាគម្រោងរបស់រាជរដ្ឋាភិបាលកម្ពុជា តាមរយៈរដ្ឋបាលរាជធានីភ្នំពេញ សាងសង់ដោយក្រុមហ៊ុនវិនិយោគទុនអាណិកជនកម្ពុជា OCIC ដោយគ្រោងចំណាយថវិកាចំនួន ៣៦.៧៧៥.០០០ ដុល្លារអាមេរិក ប្រើប្រាស់រយៈពេលសាងសង់ ៣៦ខែ។ 

សូមបញ្ជាក់ថា គិតមកពេលនេះ រាជធានីភ្នំពេញមានស្ពានដែលបានឲ្យដំណើការចំនួន៧ហើយ។ ជារួមបើគិតទាំងស្ពានអាកាសដែលបានដាក់ឱ្យដំណើរការរួចរាល់ហើយ ចាយថវិកាប្រមាណ ៨៥,៦៤៨,៥០៩.៧ដុល្លារ ខណៈដែលកំពុងសាងសង់ និងត្រៀមបើកការដ្ឋានសាងសង់នៅរាជធានីភ្នំពេញមិនទាន់រាប់បញ្ចូលនោះទេ៕