កម្ពុជា មានត្រូវការនាំចូលប្រេងសំាង ម៉ាស៊ូតនិងប្រេងយន្តហោះមានទឹកប្រាក់ជាង​ ៨៨៨លានដុល្លារ

សង្គម​និង​សេដ្ឋកិច្ច

ការប្រើប្រាស់ប្រេងសំាង ប្រេងម៉ាស៊ូតនិងប្រេងយន្តហោះនៅកម្ពុជានាប៉ុន្មានខែដើមឆ្នំា២០២៣កន្លងមកនេះហាក់បង្ហាញសញ្ញាមានតម្រូវការកើនឡើងជិតពាក់កណ្តាលនៃការនាំចូលក្នុងឆ្នំា២០២២មានទឹកប្រាក់ជាង២.៤០១លានដុល្លារ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យោងតាមរបាយការណ៍របស់ក្រសួងពាណិជ្ជកម្ម បានឱ្យដឹងថា ក្នុងឆ្នំា២០២២កន្លងមកនេះ កម្ពុជាមានត្រូវការនាំចូលប្រេងសំាង(E.A) មកពីប្រទេរស ថៃ សំាងហ្គាពួរ វៀតណាម ជប៉ុន ហើយប្រេងម៉ាស៊ូត(D.O)មាននាំចូលមកពីប្រទេរស ថៃ វៀតណាម សំាងហ្គាពួរ ម៉ាឡេស៊ី ចិន ហុងកុង កូរ៉េ និងប្រេងយន្តហោះ(Z.A1)មាននំាមកពីថៃ និងវៀតណាម ។ប្រភេទប្រេងទំាងពី៣ប្រភេទបើគិតជាទំហំសាច់ប្រាក់មានប្រមាណជាង២.៤០១លានដុល្លារអាមេរិក។

របាយការណ៍ដដែលគូសបញ្ជាក់ថា«នៅប៉ុន្មានខែដើមឆ្នំា២០២៣នេះ សម្រាប់ប្រេងសំាង(E.A) កម្ពុជាត្រូវការនំាចូលពីប្រទេសសំាងហ្គាពួរ វៀតណាម ថៃ និងចិន ហើយប្រេងម៉ាស៊ូត(D.O) នាំចូលមកពី ប្រទេសវៀតណាម ចិន ថៃ សំាងហ្គាពួរ និងម៉ាឡេស៊ី និងចំណែកប្រភេទប្រេងសំាងយន្តហោះ(Z.A1) មាននាំចូលមកពីប្រទេសថៃ និងវៀតណាមគិតជាសាច់ប្រាក់មានជាង៨៨៨លានដុល្លារអាមេរិក»។

ទាក់ទងនិងការប្រើប្រាស់ប្រេងសំាងនិងប្រេងម៉ាស៊ូតនៅ២០២៣នេះ កម្ពុជាបានធ្វើការផ្គត់ផ្គង់និងគ្រប់គ្រងតម្លៃប្រេងផ្អែកទៅតាមតម្លៃប្រេងនៅលើទីផ្សារអន្តរជាតិ ហើយមានប្រេងស្តុកទុកសម្រាប់លក់និងប្រើប្រាស់គឺមានគ្រប់គ្រាន់។

លោក ប៉ែន សុវិជាតិ មន្ត្រីអ្នកនំាពាក្យក្រសួងពាណិជ្ជកម្មធ្លាប់ឱ្យប្រាប់ឱ្យដឹងថា ប៉ុន្មានខែដើមឆ្នំា២០២៣មកនេះក្រសួងពាណិជ្ជកម្មគ្រប់គ្រងបានលើការផ្គត់ផ្គង់ប្រេងនិងការធ្វើអន្តរាគមន៍លើថ្លៃប្រេង គឺយើងបានកំណត់ថ្លៃផ្អែកលើទៅលើថ្លៃប្រេងលក់ជាអន្តរជាតិ និងការស្រុះស្រួលគ្នាឬ ធ្វើកិច្ចសហប្រតិបត្តិការគ្នារវាងរដ្ឋនិងវិស័យឯកជនឃើញថាតម្លៃប្រេងនៅលើទីផ្សារក្នុងប្រទេសយើងគ្រប់គ្រងបាន។

លោកបន្តថា «ជាក់ស្តែងនៅសប្តាហ៍នេះថ្លៃប្រេងសំាងលក់រាយនៅថេ ចំណែកថ្លែងប្រេងម៉ាស៊ូតឡើងថ្លៃ៥០រៀលក្នុងមួយលីត្រ។ ដូចនេះតំាពីដើមឆ្នំា២០២៣មក រហូតមកដល់ឥលូវនេះតម្លៃប្រេងម៉ាស៊ូតមានការប្រែប្រួលថ្លៃ៥០រៀលពីរដង ហើយបើសិនសភាពការនៅលើពិភពលោក តម្លៃប្រេងឆៅមិនឡើងថ្លៃច្រើនទេ យើងអាចរំពឹងទុកបានថា តម្លៃប្រេងលក់រាយមិនមានការប្រែប្រួលខ្លំាងនោះទេ»។

លោកលើកឡើងថា ក្រសួងពាណិជ្ជកម្មបានធ្វើកិច្ចសហប្រតិបត្តិការជាមួយនិងវិស័យឯកជន សម្រាប់សន្និធិប្រេងស្តុកទុកប្រើប្រាស់និងលក់នៅក្នុងទីផ្សារ យើងអាចគ្រប់គ្រងបាន អីចឹងយើងអត់មានវិបត្តិបង្ហាញថាមានការខ្វះខាតប្រេងឥន្ធនៈសម្រាប់លក់ ធ្វើឱ្យមានការចលាចលឡើងថ្លៃខុសសណ្តាប់ធ្នប់គឺអត់មានទេ។នៅមុនសភាពការបោះឆ្នោតនិងក្រោយបោះឆ្នោតនេះ ក្រសួងពាណិជ្ជកម្មបានធ្វើកិច្ចការស្នូលរបស់ខ្លួនគឺការគ្រប់គ្រងទីផ្សារបានត្រឹមត្រូវល្អហើយការគ្រប់គ្រងថ្លៃប្រេងឥន្ធនៈវាសមស្របទៅតាមយុទ្ធសាស្ត្រដែលយើងធ្លាប់មានកាលពីកន្លងមក៕ អត្ថបទ៖ សារេត