ភ្នំពេញ ទទួលបានគម្រោងសាងសង់អគារពាណិជ្ជកម្មមួយតម្លៃ ៨៤,៥លានដុល្លារ

សង្គម​និង​សេដ្ឋកិច្ច

ភ្នំពេញដែលជាប៉ូលសេដ្ឋកិច្ចដ៏សំខាន់របស់ប្រទេសកម្ពុជា បាននឹងកំពុងពង្រីកសក្តានុពលកាន់តែខ្លាំង ហើយក៏ជាមជ្ឈមណ្ឌលនយោបាយ សេដ្ឋកិច្ចពាណិជ្ជកម្ម វប្បធម៌ ប្រកបដោយសក្ដានុពលប្រគួតប្រជែងក្នុងតំបន់។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ថ្មីៗនេះនេះ រាជរដ្ឋាភិបាលកម្ពុជា បានផ្តល់សិទ្ធិឲ្យក្រុមហ៊ុន KHOU TOWER CO., LTD ធ្វើការសាងសង់ និងអាជីវកម្មសណ្ឋាគារថ្នាក់ផ្កាយ ៥ ចំនួន ២៣៧បន្ទប់ ក្នុងទុនវិនិយោគប្រមាណ ៨៤,៥ លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន ៨៥៥កន្លែង។

បើតាមក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ហៅកាត់ CDC គម្រោងសាងសង់អគារពាណជ្ជកម្ម និងសណ្ឋាគារលំដាប់ផ្កាយ៥ ថ្មីមួយបន្ថែមទៀតនេះ គឺស្ថិតនៅកាច់ជ្រុងមហាវិថីព្រះមុនីវង្ស (៩៣) កែងផ្លូវលេខ ៨៨ និងលេខ ៧៥ ភូមិ៩ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ

របាយការណ៍របស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានឲ្យដឹងថា គិតត្រឹមឆ្នាំ២០២២កន្លងទៅនៅរាជធានីភ្នំពេញមានសំណង់បុរី និងបណ្ដុំផ្ទះល្វែងចំនួន ៣១០កន្លែង និង អគារខ្ពស់ៗចំនួន ១ ៦០៣អគារ ដោយក្នុងនោះអគារកម្ពស់ចាប់ពី២០ជាន់ឡើងទៅមានចំនួន ២២៥អគារ និងមានផ្សារទំនើបៗតូចធំជាច្រើនបានបន្តរីកព្រោងព្រាត៕