ប្រព័ន្ធអនុគ្រោះព័ន្ធថ្មីDCTS ចក្រភពអង់គ្លេសចូលរួមជួយធ្វើឱ្យសេដ្ឋកិច្ចកម្ពុជាមានភាពធន់យូរអង្វែង

សង្គម​និង​សេដ្ឋកិច្ច

រាជរដ្ឋាភិបាលនៃចក្រភពអង់គ្លេស បានប្រកាសអំពីការផ្តល់នូវប្រព័ន្ធអនុគ្រោះពន្ធថ្មី UK’s Developing Countries Trading Schem ហៅកាត់ថាDCTSជំនួសឱ្យ UK’s Generalized Schem of Preference (GSP)ក្នុងគោលបំណងគំាំទ្រដល់កំណើនសេដ្ឋកិច្ចប្រកបដោយចីរភាពក្នុងបណ្តាប្រទេសកំពុងអភិវឌ្ឍ រួមទំាងប្រទេសអភិវឌ្ឍន៍តិចតួចក្នុងនោះក៏មានប្រទេសកម្ពុជាផងដែរ។ ប្រព័ន្ធអនុគ្រោះថ្មីដែលទើបរាជរដ្ឋាភិបាលចក្រភពអង់គ្លេសទើបប្រកាសនេះ ត្រូវបានអ្នកជំនាញសេដ្ឋកិច្ចក្នុងស្រុកមើលឃើញថានឹងចូលរួមជួយធ្វើឱ្យសេដ្ឋកិច្ចកម្ពុជាមានភាពធន់យូរអង្វែងថែមមួយកម្រិតទៀត។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោកបណ្ឌិត ហុង វណ្ណៈ អ្នកជំនាញសេដ្ឋកិច្ចនៃវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃរាជបណ្ឌិត្យសភាកម្ពុជា បានចាត់ទុកការផ្តល់ប្រព័ន្ធអនុគ្រោះពន្ធថ្មីរបស់ចក្រអង់គ្លេសនេះគឺជាព័ត៌ថ្មី ឬជាដំណឹងល្អសម្រាប់ប្រជាពលរដ្ឋកម្ពុជា។ប្រព័ន្ធអនុគ្រោះពន្ធថ្មី DCTSនេះនឹងចូលរួមចំណែកអភិវឌ្ឍន៍សេដ្ឋកិច្ចមួយកម្រិតថែមទៀត ហើយបង្កើននូវភាពធន់សម្រាប់សេដ្ឋកិច្ចកម្ពុជា។

លោកបណ្ឌិត ហុង វណ្ណៈ មានប្រសាសន៍ថា«កម្ពុជាទទួលបានប្រព័ន្ធអនុគ្រោះពន្ធថ្មីនេះគឺជាឱកាសដែលនិងជួយជំរុញវិនិយោគិនបរទេសដែលបាននិងកំពុងធ្វើប្រតិបត្តិការនៅក្នុងប្រទេសយើង ក៏ដូចជាទាក់ទាញអ្នកវិនិយោគថ្មីៗបន្ថែមទៀត ធ្វើការបោះទុនវិនិយោគបន្ថែមទៀតទៅលើការផលិតនៅផលិតផលទំាងឡាយដែលជាតម្រូវការរបស់ប្រទេសអង់គ្លេស»។

លោកបណ្ឌិតមើលឃើញថា សម្រាប់កម្ពុជាដែលទទួលបាននូវប្រព័ន្ធអនុគ្រោះពន្ធថ្មីនេះពីចក្រភពអង់គ្លេសនេះ ៖១)-ជាឱកាសល្អសម្រាប់ ធ្វើការអភិវឌ្ឍដើម្បីធានាបាននូវការរីកចម្រើនឬភាពធន់នៃសេដ្ឋកិច្ចរបស់កម្ពុជាមានរយៈពេលវែង,២)-ផ្តល់ឱកាសទៅដល់វិនិយោគិនបរទេសបាននិងកំពុងធ្វើប្រតិបត្តិការនៅក្នុងស្រុក និងបង្កើននៅការទាក់ទាញវិនិយោគិនបរទេសថ្មីៗ,៣)- តាមរយៈប្រព័ន្ធអនុគ្រោះពន្ធថ្មី DCTSនេះបានផ្តល់ឱកាសដល់ការងារជាច្រើនជូនប្រជាពលរដ្ឋខ្មែរ តាមរយៈក្រុមហ៊ុនបរទេសទំាងឡាយដែលមានបំណងចង់វិនិយោគដើម្បីធ្វើការនាំចេញឆ្លើយតបទៅនិងតម្រូវការរបស់ប្រទេសអង់គ្លេស,៤) យើងនិងទទួលបាននៅតម្លៃបន្ថែមផ្សេងៗដែលកើតចេញពីការផ្តល់នៅប្រព័ន្ធអនុគ្រោះពន្ធថ្មីរបស់ប្រទេសអង់គ្លេស។លើសពីនេះបង្កើតបាននៅឱកាសប្រកួតប្រជែងដល់ក្រុមហ៊ុនជាមួយនិងបណ្តាប្រទេសដែលមិនទទួលបាននៅប្រព័ន្ធអនុគ្រោះពន្ធថ្មីពីចក្រភពអង់គ្លេស។

ទាក់ទងនិងប្រព័ន្ធអនុគ្រោះពន្ធថ្មី UK’s Developing Countries Trading Schem (DCTS)ផ្តល់ជូនកម្ពុជាក៏ដូចជាប្រទេសផ្សេងទៀត ជំនួសឱ្យ UK’s Generalized Schem of Preference (GSP) បើតាមយោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងពាណិជ្ជកម្ម កាលពីថ្ងៃទី៤ខែតុលាឆ្នំា២០៣កន្លងទៅនេះ គឺក្នុងគោលបំណងគំាំទ្រដល់កំណើនសេដ្ឋកិច្ចប្រកបដោយចីរភាពក្នុងបណ្តាប្រទេសកំពុងអភិវឌ្ឍ រួមទំាងប្រទេសអភិវឌ្ឍន៍តិចតួចក្នុងនោះក៏មានប្រទេសកម្ពុជា។

បន្ថែមលើអត្រាពន្ធសូន្យនិងមិនកម្រិតបរិមាណដែលប្រទេសអភិវឌ្ឍន៍តិចតួចរួមទំាងប្រទេសកម្ពុជាធ្លាប់ទទួលបាន ប្រព័ន្ធអនុគ្រោះពន្ធថ្មី DCTS នេះនឹងផ្តល់ភាពងាយស្រួលបន្ថែមទៀតតាមរយៈការធ្វើសេរីភាវូបនីយកម្មវិធានដើមកំណើនទំនិញ និងការធ្វើសាមញ្ញកម្មលើលក្ខណ្ឌតម្រូវ ដែលក្នុងនោះបានអនុញ្ញាតឱ្យប្រើប្រាស់តម្លៃបន្ថែមក្នុងស្រុក ត្រឹម២៥%(តម្លៃវត្ថុធាតុដើមនំាចូលសម្រាប់ប្រើប្រាស់ រហូតដល់៧៥% )ឬការផ្លាស់ប្តូរចំណាត់ថ្នាក់បន្ទាត់ពន្ធរហូតដល់៤ខ្ទង់ទៅ៦ខ្ទង់។

សេចក្តីប្រកាសក្រសួងពាណិជ្ជកម្មគូសបញ្ជាក់ថា«ដើម្បីទទួលបានការអនុគ្រោះពន្ធពីចក្រភពអង់គ្លេស ផលិតករ ឬអ្នកនាំចេញទំាងអស់ត្រូវអនុវត្តតាមវិធានដើមកំណើតទំនិញរបស់ចក្រភពអង់គ្លេស»៕ អត្ថបទ៖សារេត