នាវា AIDAbella ដឹកភ្ញៀវទេសចរណ៍ជនជាតិអាល្លឺម៉ង និងអូទ្រីស ជិត២ពាន់នាក់មកដើរលេងកម្ពុជា

សង្គម​និង​សេដ្ឋកិច្ច

នាវាឈ្មោះ Aidabella បានដឹកនាំភ្ញៀវទេសចរណ៍ដែលភាគច្រើនជាជនជាតិអាល្លីម៉ង និងអូទ្រីសប្រមាណជិត ២ពាន់នាក់ បានចូលចតនៅខេត្តព្រះសីហនុ ដើម្បីដើរលេងកម្សាន្តនៅតាមគោលដៅទេសចរណ៍សំខាន់របស់ប្រទេសកម្ពុជា។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

មន្ទីរទេសចរណ៍ខេត្តព្រះសីហនុ បានឲ្យដឹងថា នាព្រឹកថ្ងៃទី១០ ខែកុម្ភៈនេះ មាននាវាទេសចរណ៍មួយគ្រឿងឈ្មោះ AIDABELLA សញ្ជាតិ ITALY មកពីប្រទេសវៀតណាម បានចូលចតនៅកំពង់ផែក្រុងព្រះសីហនុ មានភ្ញៀវទេសចរសរុប ១៩៧៦នាក់ ក្នុងនោះស្រី ១០២៩នាក់ មាន២០សញ្ជាតិ និង នាវិកចំនួន ៦២៥នាក់ស្រី ១៣១នាក់ ចំនួន ២៨សញ្ជាតិ​។

មន្ទីរទេសចរណ៍ខេត្តព្រះសីហនុ បញ្ជាក់ថា ភ្ញៀវទេសចរភាគច្រើនជាងគេជនជាតិ អាល្លឺម៉ង ១៨១០នាក់​ អូទ្រីស ៥១នាក់។ ទន្ទឹមនេះគោលដៅភ្ញៀវទេសចរទៅទស្សនាមានតំបន់ឆ្នេរ វត្តអារាមនិងផ្សារនៅក្រុងព្រះសីហនុ ភ្នំពេញ សៀមរាប កំពត កែប និងកំពង់ស្ពឺជាដើម។ នាវាទេសចរណ៍នេះនឹងចាកចេញពីប្រទេសកម្ពុជានៅម៉ោង ១៨:០០ ថ្ងៃសៅរ៍នេះវិញ។

ជាមួយគ្នានេះដែរ មន្ទីរទេសចរណ៍ ស្នើសូមឲ្យអាជីវករចូលរួមផ្ដល់សេវាកម្មឲ្យបានល្អ និងតម្លៃសមរម្យដើម្បីឲ្យភ្ញៀវទេសចរមកកម្សាន្ដប្រកបដោយភាពរីករាយ នឹងត្រឡប់មកលេងកម្សាន្ដនៅពេលក្រោយទៀត។ ហើយភ្ញៀវទេសចរដែលបានដើរលេងកម្សាន្ដតាមរមណីយដ្ឋាននានា ចូលរួមទុកដាក់សម្រាមឲ្យបានត្រឹមត្រូវ៕