ដីជាង៣ហិកតា ជនជាតិជប៉ុនផ្ដល់ជូនរដ្ឋបាលរាជធានីភ្នំពេញ

សង្គម​ និង​សេដ្ឋកិច្ច

រដ្ឋបាលរាជធានីភ្នំពេញ បានឱ្យដឹងថា កាលពីថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៦ លោក​ ឃួង​ ស្រេង​ អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ​ បានដឹកនាំក្រុមការងារចុះពិនិត្យទីតាំងដី​ ដែលជាអំណោយរបស់ជនជាតិជប៉ុន​ ដែលមានភូមិសាស្រ្តនៅភូមិព្រៃល្វា​ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ​ រាជធានីភ្នំពេញ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ទីតាំងដី​ដែលមានទំហំជាង៣ហិកតា​ និងជាអំណោយរបស់ជនជាតិជប៉ុននេះ​ រដ្ឋបាលរាជធានីភ្នំពេញនឹងដាំដើមឈើ​បន្ថែមជាច្រើន​ ក្នុងគោលបំណងរៀបចំជាសួនសាធារណៈ​ អាចឱ្យបងប្អូនប្រជាពលរដ្ឋដើរលំហែកម្សាន្ត​ និងហាត់ប្រាណ​បាន​ ដើម្បីលើកកម្ពស់សុខុមាលភាព​ប្រជាពលរដ្ឋ៕