នាយឧត្តមសេនីយ៍ ស ថេត បំពាក់ឋានន្តរស័ក្តិថ្នាក់ឧត្តមសេនីយ៍ឯក ជូនលោក ហែម សុវត្ថិ ដែលកំពុងដឹកនាំការងារប្រឆាំងបទល្មើសល្បែងពាណិជ្ជកម្ម

សង្គម​និង​សេដ្ឋកិច្ច

ព្រះករុណា ព្រះបាទសម្ដេចព្រះនរោត្តម សីហមុនី ព្រះមហាក្សត្រ បានចេញព្រះរាជក្រឹត្យ ត្រាស់បង្គាប់ដំឡើងឋានន្ដរស័ក្ដិ ថ្នាក់ឧត្តមសេនីយ៍ឯក ជូនឧត្តមសេនីយ៍ទោ ហែម សុវត្ថិ។ នេះបើតាមព្រះរាជក្រឹត្យ នស/រកត/១២២៣/២៦៦១ ឡាយព្រះហត្ថលេខាដោយព្រះករុណា ព្រះមហាក្សត្រ កាលពីថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២៣កន្លងទៅ ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ពេលថ្មីៗនេះ អគ្គស្នងការនគរបាលជាតិ បានរៀបចំបំពាក់ឋានន្ដរស័ក្ដិ «ថ្នាក់ឧត្តមសេនីយ៍ឯក» ជូនឧត្តមសេនីយ៍ទោ ហែម សុវត្ថិ ក្រោមវត្តមាន នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ។ ពិធីនេះធ្វើឡើងក្នុងពិធីបំពាក់ឋានន្ដរស័ក្ដិជូននាយនគរបាលជាតិថ្នាក់ឧត្តមសេនីយ៍ និងប្រកាសចូលកាន់តំណែងអគ្គស្នងការរងនគរបាលជាតិ។

ឧត្តមសេនីយ៍ទោ ហែម សុវត្ថិ បច្ចុប្បន្នកំពុងកាន់តួនាទីជាអគ្គស្នងការរងនគរបាលជាតិ ទទួលដឹកនាំការងារប្រឆាំងបទល្មើសល្បែងពាណិជ្ជកម្ម។

សូមជម្រាបជូនថា ឧត្តមសេនីយ៍ទោ​ ​ហែម​ ​សុវត្ថិ​ ធ្លាប់​ជា​អគ្គនាយក​រង​នៃ​អគ្គនាយកដ្ឋាន​សវនកម្ម​ផ្ទៃក្នុង​ក្រសួង​មហាផ្ទៃ​ ហើយដោយមានការផ្តល់សេចក្តីទុកចិត្តពីថ្នាក់ដឹកនាំឧត្តមសេនីយ៍ឯកត្រូវបានសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានចេញអនុក្រឹត្យផ្ទេរ និងតែងតាំងមុខតំណែងជា អគ្គស្នងការរងនគរបាលជាតិ កាលពីថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៣៕