ឧកញ៉ា នួន អក៖ កំពតមានតំបន់លាក់ខ្លួននិងតំបន់ថ្មីៗជាច្រើនដែលមិនទាន់មានគេស្គាល់

សង្គម​និង​សេដ្ឋកិច្ច

បច្ចុប្បន្នកំណើនវិស័យអចលនទ្រព្យនៅកម្ពុជាកំពុងមានភាពរីកចម្រើនយ៉ាងខ្លាំងក្លា​ក្នុងនោះ យើងឃើញវិស័យលំនៅដ្ឋានបានកំពុងផ្លាស់ប្តូដ៏គួរអោយកត់សម្គាល់ពោលទាំងតម្រូវការ និងស្តង់ដារនៃការរស់នៅមានលក្ខណៈកាន់តែប្រសើរឡើង។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

វិស័យទេសចរណ៍កម្ពុជា គឺជាទីផ្សារធំមួយដែលបានជួយជម្រុញដល់កំណើនវិស័យអចលនទ្រព្យ។ នៅពេលដែលចំនួនអ្នកទេសចរណ៍កើនឡើងធ្វ្វើឲ្យការវិនិយោគលើវិស័យបដិសណ្ឋារកិច្ចមានការកើនឡើងផងដែរ។ បច្ចុប្បន្នអ្នកអភិវឌ្ឍន៍កំពុងសំឡឹងមើលពីតំបន់ និងឱកាសវិនិយោគនៅកម្ពុជាជុំវិញវិស័យលំ​នៅដ្ឋានលំហែកាយ និងរមណីយដ្ឋានបែបធម្មជាតិ។

ខេត្តកំពត បើកសករាជថ្មី ហាក់បានក្លាយជាខេត្តដែលមានការអភិវឌ្ឍលំនៅដ្ឋានបែបធម្មជាតិឈានមុខគេ ហេតុផលមួយក្នុងចំណោមហេតុផលជាច្រើនគឺមកពីខេត្តកំពតបានក្លាយជាតំបន់ទេសចរណ៍ដ៏ទាក់ទាញបំផុត។ ក្រៅពីនេះលំនៅដ្ឋានលំហែកាយបែបធម្មជាតិក៏ឃើញថាមានកំណើនឡើងនៅក្នុងខេត្តមួយចំនួ​នទៀតដូចជា៖ ខេត្តព្រះសីហនុ កំពត កែប កោះកុង រតនគីរី មណ្ឌលគីរី និងកំពង់ស្ពឺជាដើម។​

កម្ពុជាមានអំណោយផលស្រាប់សម្រាប់ការអភវិឌ្ឍវិស័យលំនៅដ្ឋានលំហែកាយបែបធម្មជាតិ។
លោក ឧកញ៉ា នួន អក បានថ្លែងថា បើធៀបកម្ពុជាទៅនឹងសឹង្ហបុរី លោកថានៅសិង្ហបុរី អ្នកអភិវឌ្ឍន៍ត្រូវចំណាយប្រាក់រាប់លានដុល្លារដើម្បីបង្កើតជាតំបន់ធម្មជាតិដូចជាដាំដើមឈើ ជីកបឹង ចិញ្ចឹមត្រី​ជាដើមមុននឹងកែច្នៃ តំបន់ណាមួយធ្វើជាតំបន់លំហែកាយលក្ខណៈធម្មជាតិ។

លោក ឧកញ៉ា នួន អក បានគួសបញ្ជាក់ថា ខេត្តកំពតកំពុងមើលឃើញថាមានកំណើនលឿនសម្រាប់រមណីយដ្ឋានបែបធម្មជាតិក្នុងរយៈពេលមួយឆ្នាំចុងក្រោយនេះ។ តំបន់នៅតាមបណ្តោយដងព្រែកកំពតមានសក្តានុពលច្រើនសម្រាប់ការ វិនិយោគរមណីយដ្ឋាន​បែបធម្មជាតិ។

ទោះបីជាយ៉ាងណាក៏ដោយដីនៅជុំវិញក្រុងកំពត ក្នុងរង្វង់៣០គីឡូម៉ែត្រត្រូវបានគេមើលឃើញថា មានសក្តានុពលប្លែកៗគ្នាទៅតាមលក្ខណៈធម្មជាតិរបស់ទីតាំង នីមួយៗ កំពតមានភ្នំ ទឹកស្ទឹង ដងព្រែក និងសមុទ្រជាពិសេសកំពតឋានសួគ៌ាមានចំការផ្កាជាច្រើនហិតា ហើយលោកថាខេត្តកំពត មានសក្តានុពលជាច្រើនដែលមិនទាន់មានការអភិវឌ្ឍនៅឡើយ។ លោកថា កំពតមានតំបន់លាក់ខ្លួននិងតំបន់ថ្មីៗជាច្រើនដែលមិនទាន់មានគេស្គាល់នៅឡើយមានដូចជាកំពតឋានសួគ៌ជាដើម។ ហើយទូទៅរមណីយដ្ឋាន នៅកំពតកំពុងដាក់ជួលក្នុងតម្លៃចន្លោះពី២៥ដុល្លារទៅ៣៥ដុល្លារក្នុងមួយយប់។

លោកឧកញ៉ាក៏បានលើកឡើងដែរថា រមណីយដ្ឋានបែបធម្មជាតិលក្ខណៈប្រណិតនៅក្នុងប្រទេសអាចមានតម្លៃរហូតដល់៣,០០០ដុល្លារក្នុងមួយយប់។ គឺជំរុញឲ្យអ្នកអភិវឌ្ឍន៍ប្រើប្រាស់ភាពច្នៃប្រឌិតខ្ពស់ ដើម្បីនាំយកគំនិតថ្មី​និងប្លែកពីគេដើម្បីទទួលបានភាពជោគជ័យ​ គិតចាប់ពីការរចនា និងការសាងសង់រហូតដល់ម្ហូបអាហារ ភេសជ្ជៈ និងសុវត្ថិភាពសម្រាប់អ្នកមកស្នាក់នៅ។
#សូមស្វាគមន៍មកកាន់រម្មណីដ្ឋាន កំពតឋានសួគ៌
០១០​ ៩៩៩​ ៦៥៨​​​​ ០៧៧​ ៩៩៩ ៦៥៨​ សូមអរគុណ៕