សហគ្រាសផលិតម្ហូបអាហារកម្ពុជា ទៅដកបទពិសោធន៍បច្ចេកទេសផលិតម្ហូបអាហារ និងស្វែងទីផ្សារនៅកូរ៉េ

សង្គម​ និង​សេដ្ឋកិច្ច

សហគ្រាសផលិតម្ហូបអាហារកម្ពុជា និងតំណាងក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានធ្វើទស្សនកិច្ចទៅប្រទេសកូរ៉េខាងត្បូងរយៈពេល៨ថ្ងៃ ពីថ្ងៃទី៧ ដល់១៤ ខែមិថុនា ឆ្នាំ២០២៥ ក្នុងគោលបំណងសិក្សាអំពីបច្ចេកទេសផលិតម្ហូបអាហារ ជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគី និងពង្រីកឱកាសសម្រាប់ការរីកចម្រើននៃឧស្សាហកម្មម្ហូបអាហារកម្ពុជា។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យោងតាមក្រសួងឧស្សាហកម្ម គណៈប្រតិភូកម្ពុជាបានចុះទស្សនកិច្ចតាមស្ថាប័នពាក់ព័ន្ធសំខាន់ៗ រួមទាំងវិទ្យាស្ថានស្រាវជ្រាវម្ហូបអាហារកូរ៉េ (KFRI) តំបន់ប្រមូលផ្តុំឧស្សាហកម្មម្ហូបអាហារ វិទ្យាស្ថានស្រាវជ្រាវវត្ថុធាតុដើម និងរោងចក្រសហគ្រាសមួយចំនួន។

លោក ហុង រ៉ាដា អនុរដ្ឋលេខាធិការក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ និងជាប្រធានគម្រោងអភិវឌ្ឍន៍អាហារកម្ពុជា បានមានប្រសាសន៍ថា ក្រៅពីការផ្លាស់ប្តូរចំណេះដឹងបច្ចេកទេស និងពង្រឹងកិច្ចសហការផ្នែកបច្ចេកវិទ្យា និងវិទ្យាសាស្ត្ររវាងប្រទេសទាំងពីរ ដំណើរទស្សនកិច្ចនេះជាការបើកឱកាសសម្រាប់សហគ្រាសធុនតូច និងមធ្យមកម្ពុជា ដើម្បីពង្រីកទីផ្សារ និងស្វែងរកដៃគូអាជីកម្ម ជាពិសេសរោងចក្រធំៗដែលប្រើប្រាស់វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ដើម្បីបង្កើនសុវត្ថិភាព ស្តង់ដារ និងការកែច្នៃផលិតផលចំណីអាហារ៕