ឱកាសដ៏កម្រពី Sailun មកដល់ហើយ! ទិញសំបកកង់ឡានដឹកម៉ាក Sailun នឹងទទួលបានប្រេងម៉ាក Petronas ចំនួន ២០៩លីត្រ ស្មើ១ហ្វុយធំតែម្តង

សង្គម​ និង​សេដ្ឋកិច្ច

ប្រូម៉ូសិនពិសេស មិនធ្លាប់មាន ពីក្រុមហ៊ុនផលិតសំបកកង់ខ្មែរ Sailun មកដល់ហើយ! ម្ចាស់ដេប៉ូ អតិថិជនម្ចាស់រថយន្តឡានដឹក ឡានកុងទីន័រ ដែលទិញសំបកកង់ឡានដឹកទំនិញ ត្រឹមតែ ៦០គ្រាប់ ក្នុងរយៈពេល ៣ ខែ នឹងទទួលបានប្រេងល្បីម៉ាក Petronas ចំនួនមួយហ្វុយ ឬស្មើនឹង ២០៩ លីត្រ ភ្លាមៗ។ ឡានដឹកឯណាមិនប្រើប្រាស់កង់ឡាន និងមិនត្រូវការប្រេងម៉ាស៊ីនល្អ និងមានប្រភពច្បាស់លាស់នោះ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ការផ្តល់ជូនពិសេសនេះ គឺរាប់បញ្ចូលទាំងដេប៉ូ និងអតិថិជនប្រើប្រាស់ផ្ទាល់។ ប្រូម៉ូសិនទិញសំកង់ស្តង់ដារពិភពលោក ដែលមានរោងចក្រនៅកម្ពុជានេះ ចាប់ពីថ្ងៃទី ១៥ ខែកក្កដា រហូតដល់ ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៥ នេះ។

សូមជម្រាបជូនថា រោងចក្រផលិតសំបកកង់ឡាន សៃលុន មានទីតាំងនៅតំបន់សេដ្ឋកិច្ចពិសេសឈីលូ ភូមិតាណរ សង្កាត់ស្វាយតឿ ក្រុងស្វាយរៀង ខេត្ដស្វាយរៀង និងជារោងចក្រផលិតសំបកកង់ស្តង់ដារគុណភាពកម្រិតពិភពលោក ដោយប្រើប្រាស់ជ័រកៅស៊ូរបស់ខ្មែរជាវត្ថុធាតុដើម។

លោក គឹន ឧត្តមមុនីស៊ីណាត នាយកប្រតិបត្តិនៃក្រុមហ៊ុន PICG ដែលជាក្រុមហ៊ុនទទួលសិទិ្ធចែកចាយផ្តាច់មុខនូវផលិតផលសំបកកង់ឡានម៉ាកសៃលុន នៅកម្ពុជា បញ្ជាក់ថា ក្នុងឆ្នាំ ២០២៤ កន្លងទៅ រោងចក្រផលិតសំបកកង់ឡាន សៃលុន បានស្រូបទាញទិន្នផលកៅស៊ូយកទៅកែច្នៃផលិតជាសំបកកង់ឡាន ប្រមាណជាង ៣០% នៃទិន្នផលកៅស៊ូក្នុងស្រុក។ ខណៈដែលត្រឹមរយៈពេល ៦ខែ ដំបូងនៃ ឆ្នាំ២០២៥នេះ សៃលុន បានទិញជ័រកៅស៊ូពីកសិករខ្មែរ ប្រមាណជិត ៤មុឺនតោន ។

នាយកប្រតិបត្តិនៃក្រុមហ៊ុន PICG បង្ហើបឱ្យដឹងទៀតថា ក្នុងឆ្នាំ២០២៥ នេះ សៃលុន ដាក់គោលដៅនឹងបន្តសម្រុកប្រមូលទិញ និងកែឆ្នៃទិន្នផលកៅស៊ូក្នុងស្រុក ឱ្យបានចំនួន ១០ម៉ឺនតោន គិតជាទឹកប្រាក់ប្រមាណជាង ២០០ លានដុល្លាអាមេរិក៕