ប្រមុខដឹកនាំ ចូលគាល់ព្រះមហាក្សត្រ នរោត្តម សីហមុនី ដើម្បីគោរពទូលថ្វាយអំពីលទ្ធផលសំខាន់ៗចំនួន៣

សង្គម​ និង​សេដ្ឋកិច្ច

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា កាលទី១៧ កក្កដា ២០២៥បានចូលក្រាបបង្គំគាល់ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជាជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត នៅព្រះបរមរាជវាំង ដើម្បីគោរពទូលថ្វាយអំពីលទ្ធផលសំខាន់ៗចំនួន២។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

នាឱកាសនោះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានគោរពទូលថ្វាយព្រះមហាក្សត្រ អំពីលទ្ធផលរាជរដ្ឋាភិបាលទើបសម្រេចបានការចុះបញ្ជីបូជនីយដ្ឋានចងចាំនៃកម្ពុជាពីទីតាំងឧក្រិដ្ឋកម្មមកជាមណ្ឌលផ្សះផ្សា និងសន្តិភាព ទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោកកាលពីថ្ងៃ១១ ខែកក្កដាកន្លងទៅ នាកិច្ចប្រជុំលើកទី៤៧ របស់គណៈកម្មាធិការបេតិកភណ្ឌពិភពលោក ក្នុងទីក្រុងប៉ារីស ប្រទេសបារាំង ដែលក្នុងនោះរួមមានទីតាំង៖. អតីតមន្ទីរឃុំឃាំង ម-១៣ .សារមន្ទីរឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ទួលស្លែង ស-២១ និង៣.មជ្ឈមណ្ឌលឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ជើងឯក។

សូមបញ្ជាក់ដែរថា នៅថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៥នេះដែរ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ក៏មានការរៀបចំពិធី​អប​អរ​សាទរ​ «បូជនីយដ្ឋាន​ចងចាំ នៃ​កម្ពុជា៖ ពី​ទីតាំង​ឧក្រិដ្ឋកម្ម មក​ជា​មណ្ឌល​​​ផ្សះផ្សា និង​សន្តិភាព​» ត្រូវបានចុះបញ្ជី​បេតិកភណ្ឌ​ពិភពលោក​របស់​អង្គការ​យូណេស្កូ។ ពិធី​អបអរ​សាទរនេះ រៀបចំឡើងយ៉ាងមហោឡារិកនៅពហុកីឡដ្ឋានជាតិអូឡាំពិក ដែលប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេច ធិបតី ហ៊ុន ម៉ា​ណែត នាយករដ្ឋមន្ត្រីកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត។

ពិធីនេះក៏នឹងមានការ​អញ្ជើញ​​ចូលរួមពីមន្ត្រីជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជា អាជ្ញាធរ​ពាក់​ព័ន្ធ បងប្អូនប្រជា​ពល​រដ្ឋ យុវជន យុវតី សិស្សានុសិស្សយ៉ាងច្រើនកុះករផងដែរ ដើម្បីអបអរសាទរ ក៏ដូចជាបង្ហាញនូវមោទនភាពរបស់ពួកគេ ចំពោះសមិទ្ធផលដ៏រីក​រាយនេះផងដែរ៕ អត្ថបទ៖ ហ្សាលីន