ស្ថានទូតកម្ពុជា ប្រចាំប្រទេសថៃ អំពាវនាវឱ្យបងប្អូនពលរដ្ឋខ្មែរដែលកំពុងស្នាក់នៅប្រទេសថៃ រួមទាំងសិស្ស និស្សិត និងពលករខ្មែរ ចៀសវាងការធ្វើដំណើរដែលមិនចាំបាច់ និងត្រូវមានការប្រុងប្រយ័ត្នខ្ពស់

សង្គម​ និង​សេដ្ឋកិច្ច

ស្ថានទូតកម្ពុជា ប្រចាំព្រះរាជាណាចក្រថៃ នៅថ្ងៃទី២៤ ខែកក្កដានេះ បានចេញសេចក្ដីជូនដំណឹងជម្រាបដល់បងប្អូនប្រជាពលរដ្ឋខ្មែរថា ស្ថានភាពនៃទំនាក់ទំនងរវាងកម្ពុជា និងថៃ បានវិវត្តន៍ឈានដល់មានការផ្ទុះអាវុធនៅតំបន់មួយចំនួនតាមព្រំដែន នៅព្រឹកថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥នេះ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ក្នុងរឿងនេះ ស្ថានទូតកម្ពុជា បានអំពាវនាវឱ្យបងប្អូនពលរដ្ឋខ្មែរដែលកំពុងស្នាក់នៅប្រទេសថៃ រួមទាំងសិស្ស និស្សិត និងពលករខ្មែរ ចៀសវាងការធ្វើដំណើរដែលមិនចាំបាច់ និងត្រូវមានការប្រុងប្រយ័ត្នខ្ពស់ ចំពោះសុវត្ថិភាពផ្ទាល់ខ្លួន យកចិត្តទុកដាក់តាមដានព័ត៌មានពីប្រភពផ្លូវការឱ្យបានជាប់លាប់។

ទន្ទឹមនេះ ស្ថានទូតកម្ពុជា ក៏បានស្នើដល់បងប្អូនប្រជាពលរដ្ឋខ្មែរទាំងអស់មេត្តា ចៀសវាងធ្វើដំណើរទៅ កាន់ប្រទេសថៃ នៅពេលចំពោះមុខនេះ ប្រសិនបើពុំមានការចាំបាច់បំផុត។ ក្នុងករណីបងប្អូនប្រជាពលរដ្ឋខ្មែរមានតម្រូវការជំនួយបន្ទាន់ សូមទាក់ទងសា្ថនទូត ឬស្ថានអគ្គកុងស៊ុលកម្ពុជានៅប្រទេសថៃ តាមរយៈលេខទូរស័ព្ទ ៖

១. ស្ថានទូតកម្ពុជានៅទីក្រុងបាងកក

-ផ្នែកកុងស៊ុល៖ ០២៩ ៥៧៥ ៨៥១ / ០៩២ ៨០៥ ០៥៦១

– ផ្នែកអនុព័ន្ធការងារ៖ ០៩៤ ០៩២ ៥៩០៥ / ០៩៤ ៤១៦ ៥៥១៨/០៨៣ ៥៤៥ ៧៧៨៨/ ០៩២ ២៩៩ ០១៣៣

២. ស្ថានអគ្គកុងស៊ុលកម្ពុជាប្រចាំខេត្តស្រះកែវ

– ផ្នែកកុងស៊ុល៖ ០៨០ ៣៩៣ ៦៨៧៨ / ០៨៥ ០១២ ៣៦៦៨

– ផ្នែកអនុព័ន្ធការងារ៖ ០៦២ ០៨៩ ៨៩១៨ / ០៨០ ៨១០ ៥៥០៥