កងទ័ពថៃបានបន្ដឈ្លានពានមកលើប្រាសាទព្រះវិហារ ដោយប្រើប្រាស់កាំភ្លើងធុនធ្ងន់ ធ្វើឱ្យប្រាង្គប្រាសាទ រងការបំផ្លិតបំផ្លាញយ៉ាងធ្ងន់ធ្ងរ

សង្គម​ និង​សេដ្ឋកិច្ច

លោក នេត្រ ភត្រា រដ្ឋមន្រ្ដីក្រសួងព័ត៌មាន នៅរសៀលថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៥នេះ បានឱ្យដឹងថា កងទ័ពឈ្លានពានថៃបន្តបំផ្លិចបំផ្លាញប្រាង្គប្រាសាទព្រះវិហារដែលជាបេតិកភណ្ឌពិភពលោក ដែលត្រូវការពារដាច់ខាត។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោករដ្ឋមន្រ្ដីគូសបញ្ជាក់ថា នៅព្រឹកថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៥ នេះ, សកម្មភាពឈ្លានពានប្រដាប់អាវុធរបស់កងទ័ពថៃ បានបាញ់កាំភ្លើងធុនធ្ងន់ និងការបាញ់មកលើប្រាសាទព្រះវិហារ បង្កឱ្យមានការខូចខាតច្រើនកន្លែង។

សកម្មភាពនេះ លោករដ្ឋមន្រ្ដីបានប្រកាសថ្កោលទោសយ៉ាងដាច់អហង្ការបំផុត ចំពោះការបំផ្លិចបំផ្លាញនេះ!