សម្រួលដល់បងប្អូនដែលត្រឡប់ពីថៃ! ធនាគារជាតិនៃកម្ពុជា ផ្តល់ការណែនាំដល់គ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ និងអាជីវករប្តូរប្រាក់ ក្នុងការផ្តល់សេវាប្តូរប្រាក់បាតក្នុងអត្រាទីផ្សារ

សង្គម​ និង​សេដ្ឋកិច្ច

ធនាគារជាតិនៃកម្ពុជា នៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៥នេះ បានចេញសេចក្ដីជូនដំណឹងស្តីពី ការប្ដូរប្រាក់បាតថៃ នៅគ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ និងអាជីវករប្តូរប្រាក់ ដោយបានគូសបញ្ជាក់ថា ដើម្បីសម្រួលដល់ការប្តូរ ប្រាក់បាតថៃ សម្រាប់បងប្អូនប្រជាពលរដ្ឋដែលមកពីប្រទេសថៃ ធនាគារជាតិនៃកម្ពុជា បានផ្តល់ការណែនាំ ដល់គ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ និងអាជីវករប្តូរប្រាក់ ក្នុងការផ្តល់សេវាប្តូរប្រាក់បាតក្នុងអត្រាទីផ្សារ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ធនាគារជាតិនៃកម្ពុជា សង្កត់ធ្ងន់ថា បច្ចុប្បន្ន សាខាធនាគារ អេស៊ីលីដា បានអនុវត្តតាមការជូនដំណឹងនេះ ហើយគ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ និងអាជីវករប្តូរប្រាក់ផ្សេងៗទៀតនឹងបន្តអនុវត្តការប្តូរប្រាក់នេះ ដើម្បីការពារផលប្រយោជន៍របស់បងប្អូនប្រជាពលរដ្ឋ។

ទន្ទឹមនឹងនោះ ធនាគារជាតិនៃកម្ពុជា ក៏បានអំពាវនាវឱ្យគ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ និងអាជីវករប្តូរប្រាក់ទាំងអស់ ចូលរួមសហការទទួលប្តូរប្រាក់បាតថៃទៅប្រាក់រៀលក្នុងអត្រាទីផ្សារ ដោយស្មារតីសាមគ្គីភាព និងជួយគ្នាទៅវិញទៅមកក្នុងកាលៈទេសៈនេះ៕