ក្រសួងការងារ បន្ដប្រកាសផ្ដល់ឱកាសការងារជាង២៦ម៉ឺនកន្លែងជូនដល់ប្រជាពលរដ្ឋដែលត្រឡប់ពីប្រទេសថៃ

សង្គម​ និង​សេដ្ឋកិច្ច

ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានបន្ដប្រកាសផ្ដល់ឱកាសការងារជាច្រើនម៉ឺនកន្លែងជូនដល់បងប្អូនប្រជាពលរដ្ឋដែលត្រឡ​ប់ពីប្រទេសថៃ ចូលមកមាតុប្រទេសវិញ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

តាមការបញ្ជាក់ពីក្រសួងការងារបានឱ្យដឹងថា​ ការងារជាង២៦ម៉ឺនកន្លែងនេះ មាននៅតាមបណ្ដាររាជធានី ខេត្ដ ចំនួន២៥គឺ៖ ១. ខេត្តកំពង់ស្ពឺ ចំនួន  66,754កន្លែង, ២.រាជធានីភ្នំពេញ ចំនួន 52,141 កន្លែង, ៣.ខេត្តបន្ទាយមានជ័យ ចំនួន 660 កន្លែង, ៤.ខេត្តបាត់ដំបង ចំនួន 236 កន្លែង, ៥.ខេត្តកំពង់ចាម មានឱកាសការងារ ចំនួន 2,834 កន្លែង, ៦.ខេត្តកំពង់ឆ្នាំង ចំនួន 12,584 កន្លែង, ៧.ខេត្តកំពង់ធំ ចំនួន 1,892 កន្លែង, ៨.ខេត្តកំពត ចំនួន 436 កន្លែង, ៩.ខេត្តកណ្តាល ចំនួន 14,425 កន្លែង, ១០.ខេត្តកោះកុង ចំនួន 6,011 កន្លែង។

១១.ខេត្តកែប ចំនួន 20 កន្លែង, ១២.ខេត្តក្រចេះ ចំនួន 4,410 កន្លែង, ១៣.ខេត្តមណ្ឌលគិរី ចំនួន 100 កន្លែង, ១៤.ខេត្តឧត្តរមានជ័យ ចំនួន 361 កន្លែង, ១៥.ខេត្តប៉ែលិន ចំនួន 31 កន្លែង,​ ១៦.ខេត្តព្រះសីហនុ មានឱកាសការងារ ចំនួន 7,529 កន្លែង, ១៧.ខេត្តព្រះវិហារ ចំនួន 296 កន្លែង, ១៨.ខេត្តពោធិ៍សាត់ ចំនួន 737 កន្លែង , ១៩.ខេត្តព្រៃវែង ចំនួន 141 កន្លែង, ២០.ខេត្តរតនគិរី ចំនួន 6,851 កន្លែង, ២១.ខេត្តសៀមរាប ចំនួន 306 កន្លែង,​ ២២.ខេត្តស្ទឹងត្រែង ចំនួន 2,188 កន្លែង, ២៣.ខេត្តស្វាយរៀង ចំនួន  54,562 កន្លែង, ២៤.ខេត្តតាកែវ ចំនួន 23,472 កន្លែង និង២៥.ខេត្តត្បូងឃ្មុំ មានឱកាសការងារ ចំនួន 1,081 កន្លែង ជូនបងប្អូនពលករ ដែលទើបវិលត្រឡប់មកពីប្រទេសថៃ។

ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ សង្កត់ធ្ងន់ថា នៅក្នុងសប្ដាហ៍នេះ បងប្អូនដែលទទួលបានការងារថ្មី គឺមានចំនួន 15 938 នាក់។

សម្រាប់ព័ត៌មានបន្ថែម បងប្អូនអាចទាក់ទង ទីភ្នាក់ងារជាតិមុខរបរ និងការងារនៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ តាមរយៈលេខទូរស័ទ្ទ 1297​។

បងប្អូនអាចស្កេន QR Code ខាងក្រោមនេះដើម្បីទទួលបានបញ្ជីឈ្មោះក្រុមហ៊ុន សហគ្រាសដែលត្រូវការកម្លាំងពលកម្ម!