សាលាបញ្ញាសាស្រ្តអន្តរជាតិវណ្ណ ហុង រៀបចំពិធីបិទវគ្គ ឆ្លងភូមិសិក្សា

សង្គម​ និង​សេដ្ឋកិច្ច

វាជាព្រឹត្តិការលើកទី៣ សម្រាប់សាលាបញ្ញាសាស្រ្តអន្តរជាតិវណ្ណ ហុង ក្នុងការរៀបចំពិធីបិទវគ្គ ឆ្លងភូមិសិក្សា នាថ្ងៃទី26 ខែសីហា ឆ្នាំ២០២៥ នៅអគារ ATHINA នៃ សាល PH GRAND HALL ក្នុងបុរីប៉េង ហួត បឹងស្នោ ដោយមានកិត្តិយសដែលមានការចូលរួមក្រោមអធិបតី ភាពលោកតាបណ្ឌិតកុល ផេង បិតាស្ថាបនិកនៃសាកលវិទ្យាល័យបញ្ញាសាស្ត្រ និងសាលា បញ្ញាសាស្រ្តអន្តរជាតិ និង ឯកឧត្តមប្រធានក្រុមប្រឹក្សាភិបាល និងលោកជំទាវអគ្គនាយិកា គ ណៈគ្រប់គ្រង បុគ្គលិក លោកគ្រូ អ្នកគ្រូ មាតាបិតា និងភ្ញៀវកិត្តិយស តំណាងនាយកមកពី ស្ថាបនអប់រំ អាណាព្យាបាល និងសិស្សានុសិស្សដែលបានបញ្ចប់ និងឆ្លងភូមិសិក្សាដោយ ជោគជ័យចំនួនសរុបជាង៥០០នាក់។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

វាជាទិវាដ៏មហោឡារឹក និងជាព្រឹត្តិការណ៏ដ៏មហោចារ្យដែលសាលាបញ្ញាសាស្រ្តអន្តរ ជាតិ វណ្ណហុងបានរៀបចំពិធីចែកវិញ្ញាបនបត្រជំនាន់ទី3 ជូនដល់សិស្សានុសិស្សឆ្លងភូមិសិក្សា កម្រិតមត្តេយ្យ បឋម និងមធ្យមសិក្សាចំនួន១៣៣នាក់ ក្នុងនោះមានសិស្សមត្តេយ្យចំនួន៥៧ សិស្សថ្នាក់ទី៦ចំនួន៣៩នាក់ សិស្សថ្នាក់ទី៩ចំនួន២២នាក់ សិស្សថ្នាក់ទី១២ចំនួន១១នាក់ និង សិស្សឆ្នើមចំនួន០៨នាក់ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់នៃលោកតាបណ្ឌិត កុល ផេង នាពេលនេះ។

ក្នុងពិធីចែកសញ្ញាបត្រ និងវិញ្ញាបនបត្រនេះ ក៏មានរៀបចំពិធីសមាទានសីល និងពិធីជយន្តោ តាមបៀបពុទ្ធសាសនា ការចូលរួមសម្តែងសិល្បះប្រពៃនីខ្មែរ និងចម្រៀងជាតិពី សំណាក់សិស្សានុសិស្សផងដែរ ដូចជាការសម្តែងរបាំជូនពរ គោះត្រឡោកជាដើមដែលញ៉ាំង ឲ្យពិធីនេះកាន់តែអធិអធមមួយកម្រិតថែមទៀត។ មកទល់ពេលនេះ ដោយសារកិត្យានុភាព និងឧត្តភាពនៃការអប់រំរបស់សាលាបញ្ញាសាស្ត្រ អន្តរជាតិ វណ្ណហុង ដែលមានការគាំទ្រយ៉ាងពេញទំហឹងពីសំណាក់មាតាបិតា និងអ្នកអាណា ព្យាបាលគ្រប់មជ្ឈដ្ឋាននោះ សាលាបានទទួលសិស្សចុះឈ្មោះចូលរៀនពេញម៉ោងពីកម្រិតម ត្តេយ្យសិក្សា ដល់ថ្នាក់ទី១២ និងសិស្សអង់គ្លេសក្រៅម៉ោងគ្រប់កម្រិតមានចំនួន៧៨៥នាក់។

ជាការពិតណាស់ ក្រោមការដឹកនាំ និងចក្ខុវិស័យដ៏ត្រឹមត្រូវ ច្បាស់លាល់ របស់លោកតាបណ្ឌិត កុល ផេង ធ្វើឲ្យសាលាបញ្ញាសាស្រ្តអន្តរជាតិ និងសាកលវិទ្យាល័យបញ្ញាសាស្ត្រ កាន់តែរីកដុះដាលនិងមានចំនួនរហូតដល់២៨សាខាទូទាំងប្រទេសនាពេលបច្ចុប្បន្នជាពិសេសចូលរួម ជាមួយ រាជរដ្ឋាភិបាលកម្ពុជាក្នុងការកសាងធនធានមនុស្សដែលវាជាមូលដ្ឋានគ្រឹះដ៏រឹងមាំក្នុង ការអភិវឌ្ឍសេដ្ឋកិច្ច សង្គម និងធានាឲ្យបាននូវកំណើនម៉ាក្រូសេដ្ឋកិច្ចមួយប្រកបដោយចីរភាព ឆ្ពោះទៅការកាត់បន្ថយជាបណ្តើរៗនូវភាពក្រីក្ររបស់ប្រជាពលរដ្ឋ លើសពីនេះទៅទៀតការ អភិវឌ្ឍធនធានមនុស្សត្រូវបានចាត់ទុកជាការងារអាទិភាពនៅក្នុងផែនការយុទ្ធសាស្ត្រចតុ កោណនៅគ្រប់ដំណាក់កាលទាំងអស់។

សាលាបញ្ញាសាស្រ្តអន្តរជាតិវណ្ណ ហុង ចូលរួមនិងដើរតាមចក្ខុវិស័យនេះ ផ្តល់គុណភាព ចំនេះ ដឹង និងគុណធម៌ ជាពិសេសដើម្បីបណ្តុះបណ្តាលសិស្សានុសិស្សឲ្យក្លាយជាពលរដ្ឋសកល ដែលមានគុណភាព និងសមត្ថភាពពិតប្រាកដ (ទាំងជំនាញទន់ និងជំនាញរឹង) ដែលឲ្យ សិស្សានុសិស្សអាចកសាងសុភមង្គលជូនសង្គមគ្រួសារ និងសង្គមជាតិ ជាក្តីប្រាថ្នារបស់មាតា បិតាគ្រប់រូបដែលទុកទិត្ត និងបានទុកដាក់កូនចៅឲ្យសិក្សានៅសាលាបញ្ញាសាស្រ្តអន្តរជាតិ តាមបាវចនា វិន័យ គុណធម៌ សុភមង្គល ក៏ដូចជាក្តីប្រាថ្នារបង់លោកតាបណ្ឌិត ដែលក្នុងមួយ ជីវិតរបស់លោក លះបង់គ្រប់យ៉ាងដើម្បីវិស័យអប់រំ និងពុទ្ធសាសនា ធ្វើយ៉ាងណាឲ្យជនគ្រប់ រូបមានគុណធម៌ និងមេត្តាធម៌ ព្រោះទាំងនោះវាជាគ្រឹះកសាងសុភមង្គលដល់មនុស្សគ្រួសារ និងសង្គមជាតិទាំងមូលឲ្យមានសុខដុមនីយកម្ម និងសុខដុមរមនាតរៀងទៅ។ ព្រមជាមួយគ្នានេះ ការបង្កើនការឆ្លើយតបឲ្យកាន់តែពេញលេញនៃការអប់រំទៅនឹងតម្រូវការទី ផ្សារការងារនិងរបៀបរស់នៅតាមរយៈទស្សនទាន “យុវជនម្នាក់ត្រូវមានជំនាញមួយយ៉ាងតិច ប្រចាំជីវិត” កម្មវិធីបណ្តុះស្មារតីសហគ្រិនភាព និងភាសាបរទេស ពង្រឹងការអប់រំដោយបង្កើត ឲ្យមានមជ្ឈមណ្ឌលអប់រំវិទ្យាសាស្ត្រនិងបច្ចេកទេស បន្តជំរុញកម្មវិធីបំណិនជីវិត (Life Skills) ជាពិសេសកម្មវិធីយុវជននិងភាពជាអ្នកដឹកនាំ គំនិតច្នៃប្រឌិតនិងនវានុវត្ត សីលធម៌និងជីវិត ក្នុងការរស់នៅ ការចូលរួមកិច្ចការ សង្គមនិងបរិស្ថានជាដើម។ល។

ដើម្បីឲ្យស្របទៅនឹងចក្ខុវិស័យ បេសកកម្ម និងគោលបំណងរបស់សាលា គណៈគ្រប់គ្រងបាន ដាក់ចេញនូវផែនការយុទ្ធសាស្ត្រដោយផ្តោតលើការអប់រំបណ្តុះបណ្តាលក្មួយៗសិស្សានុសិស្ស ឲ្យទទួលបាននូវវិជ្ជា សម្បទា បំណិនសម្បទា ចរិយាសម្បទា កាយសម្បទា និង គុណសម្បទាស្របទៅនឹងយុគ្គសម័យបដិវត្តឧស្សាហកម្ម សេដ្ឋកិច្ចឌីជីថល សាកលភាវូបនីយកម្ម និងឌី ជីថលូបនីយកម្មនាសម័យបច្ចុប្បន្ន។ ក្រោមការដឹកនាំ និងការខិតខំប្រឹងប្រែងបំពេញការងារប្រកបដោយវិជ្ជាជីវៈ និងការទទួលខុស ត្រូវចេញពីទឹកចិត្ត និងបេះដូងរបស់គណៈគ្រប់គ្រង បុគ្គលិកគ្រប់ជាន់ថ្នាក់ លោកគ្រូ អ្នកគ្រូ ជា ពិសេស ដោយមានការចូលរួមជ្រោមជ្រែងយ៉ាងពេញទំហឹងពីសំណាក់មាតាបិតា និង សិស្សានុសិស្សផងនោះធ្វើឲ្យសាលាបញ្ញាសាស្រ្តអន្តរជាតិ វណ្ណហុង មានការរីកចម្រើន និង មានការទទួលស្គាល់ពីគុណភាពអប់រំគួរជាទីមោទនៈ។

សាលាបញ្ញាសាស្រ្តអន្តរជាតិ វណ្ណហុងការសិក្សាផ្តោតទៅលើគុណភាព អនាម័យ សោភណ្ឌ ភាព បរិស្ថាន បរិយាកាសសិក្សា វិន័យ សីលធម៌ និងគុណធម៌ជាចម្បងក្នុងការបណ្តុះបណ្តាលកុលបុត្រកុលធីតាលោកអ្នកឲ្យក្លាយទៅជាវីរសិស្ស និងអនាគតក្លាយជាអ្នកដឹកនាំដែល ប្រកបដោយព្រហ្មវិហារធម៌ កត្តញ្ញូតាធម៌ ដឹងគុណមាតាបិតា គ្រូបាធ្យា និងឧបការីជន។

ជាទីបញ្ចប់នៃកម្មវិធី ប្រធានក្រុមប្រឹក្សាភិបាលថ្លែងអំណរគុណ និងជូនពរដល់លោកតា បណ្ឌិតកុល ផេង គណៈគ្រប់គ្រងគ្រប់លំដាប់ថ្នាក់ លោកគ្រូ អ្នកគ្រូ និងបុគ្គលិកគ្រប់ផ្នែក និង ភ្ញៀវកិត្តិយសទាំងអស់ ជួបប្រទះតែវិបុលសុខ សិរីមង្គលបវរមហាប្រសើរ និង ទទួលបាននូវ ព្រះពុទ្ធពរទាំងបួនប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។