រយៈពេល៣ថ្ងៃ បុណ្យភ្ជុំបិណ្ឌឆ្នាំនេះ ភ្ញៀវទេសចរជាតិ និងទេសចរបរទេសបានដើរកម្សាន្តមានជាង២ លាន ១៤ម៉ឺននាក់ កើនឡើងជាង២០%

សង្គម​ និង​សេដ្ឋកិច្ច

ក្រសួងទេសចរណ៍ បានឱ្យដឹងនៅថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៥នេះថា រយៈពេល៣ថ្ងៃ ក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌ ភ្ញៀវទេសចរជាតិ និងទេសចរបរទេសដើរកម្សាន្តជាង២ លាន ១៤ម៉ឺននាក់ កើនឡើង២០,១%។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

របាយការណ៍ក្រសួងទេសចរណ៍ បានឱ្យដឹងថា ភ្ញៀវទេសចរជាតិ និងទេសចរបរទេស ក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌ ឆ្នាំ២០២៥ នៅតាមបណ្តារាជធានី ខេត្ត រយៈពេលបីថ្ងៃ (ចាប់ថ្ងៃទី២១-២៣ ខែកញ្ញា ឆ្នាំ២០២៥) ទេសចរ និងប្រជាពលរដ្ឋដើរលេងកម្សាន្ត សរុបប្រមាណ ២ ១៤៤ ២២៤ នាក់ កើនឡើង ២០,១% ធៀបគ្រា ភ្ជុំបិណ្ឌឆ្នាំ២០២៤។

របាយការណ៍ក្រសួងទេសចរណ៍ បានបន្តថា ទេសចរជាតិ និងប្រជាពលរដ្ឋដើរលេងកម្សាន្ត ប្រមាណ ២ ១១៩ ៧៨១ នាក់ កើនឡើង ២១,២% ទេសចរបរទេស ប្រមាណ ២៤ ៤៤៣ នាក់។

គួរបញ្ជាក់ដែរថា ខេត្តចំនួន ៥ ដែលទទួលបានទេសចរច្រើនជាងគេក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌ ឆ្នាំ២០២៥នេះ រួមមាន៖ ១. ខេត្តសៀមរាប ២៣៨ ២០១ នាក់,២. ខេត្តបាត់ដំបង ២១៨ ៧០៦ នាក់ ៣. ខេត្តព្រះសីហនុ ២១៦ ៩៥៦ នាក់ ៤. ខេត្តកំពង់ចាម ២១០ ៥៧៣ នាក់ ៥. ខេត្តកំពង់ឆ្នាំង ១៣៧ ៨៣៣ នាក់៕

រូបភាព៖ អភិបាលខេត្តកែប/ មន្ទីរទេសចរណ៍ខេត្តបាត់ដំបង