តម្លៃកាន់តែពិសេស! មានត្រឹមតែជាង2ម៉ឺនដុល្លារ ក៏អាចយករថយន្តថ្មីខ្លាញ់គោ MG ZS ទៅជិះក្នុងឱកាសបុណ្យអុំទូកខាងមុខនេះ

សង្គម​ និង​សេដ្ឋកិច្ច

មានលុយត្រឹមតែជាង2ម៉ឺនដុល្លារប៉ុណ្ណោះ ក៏អាចទទួលបាននូវរថយន្តថ្មីខ្លាញ់គោ បំពាក់ដោយលក្ខណៈសម្បូរបែប ស៊ីវីល័យ ជាមួយ MG ZS និងមានការបង់រំលោះសុទ្ធ 100% ថែមទាំងមានសេវាកម្មថែទាំជួសជុលចាំមើលថែរថយន្តបន្ទាប់ពីទិញហើយផងដែរ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ដោយទទួលបានការគាំទ្រពីសំណាក់អតិថិជនជាមួយការលក់ចេញលើសចំនួនកំណត់ក្នុងរយៈពេល2សប្តាហ៏ដំបូងនៃខែតុលា ក្រុមហ៊ុន MG Cambodia បានប្រកាសតម្លៃថ្មីដែលទទួលបានការគាំទ្រពីរោងចក្រអន្តរជាតិ ដើម្បីលក់ជូនអតិថិជនរបស់ខ្លួនក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូកនេះ ដោយផ្តល់ជូនតម្លៃកាន់តែល្អត្រឹមតែ $25,200 និងមានការបង់រំលោះសុទ្ធ 100% ដោយសិក្សាត្រឹមរយៈពេល១ថ្ងៃ អាចទទួលបានរថយន្តភ្លាមៗ។

រថយន្តថ្មីខ្លាញ់គោ MG ZS តម្លៃត្រឹមតែជាង2ម៉ឺន ហើយទទួលបានរថយន្តមានគុណភាព មានទីផ្សារល្អ និង បំពាក់ដោយមុខងារប្រើប្រាស់ទំនើបៗ កាន់តែពិសេសគឺតម្លៃចេញពីក្រុមហ៊ុនផ្លូវការ MG Cambodia ដែលផ្តល់ជូនការធានាត្រឹមត្រូវ និង មានសេវាកម្មថែទាំជួសជុលចាំមើលថែរថយន្តរបស់លោកអ្នកបន្ទាប់ពីទិញហើយ ដែលអតិថិជនអាចជឿទុកចិត្តបាន ព្រោះក្រុមហ៊ុន MG Cambodia មានវត្តមាននៅកម្ពុជាជាង 16 ឆ្នាំមកហើយ។

រថយន្តថ្មីខ្លាញ់គោ MG ZS បានបំពាក់ដោយលក្ខណៈពិសេសដ៏សំបូរបែបដូចជា៖
-មានកាំមេរ៉ា 360 ដឺក្រេ និង សេនស័រជំនួយពេលបើកបរ
-បំពាក់ដោយម៉ាស៊ីន 1.5L ចំនួន 4-cylinder
-ប្រអប់លេខ 8 វគ្គអូតូ
-ប្រភេទហ្វ្រាំងដៃអេឡិចត្រូនិច
-មានមុខងារ Auto Hold ដែលជាជំនួយការពេលបើកបរក្នុងទីក្រុង
-ស៊ីប្រេងឥន្ធនៈទាប

រយៈពេល100ឆ្នាំនៅលើពិភពលោក និងជាង10ឆ្នាំនៅក្នុងប្រទេសកម្ពុជា ក្រុមហ៊ុន MG Cambodia នៅតែប្តេជ្ញាបន្តនូវការអាប់ឌែតជាមួយបច្ចេកវិទ្យាថ្មីចុងក្រោយបង្អស់ និងនៅតែទទួលបានការគាំទ្រនិងការជឿទុកចិត្តពីអតិថិជនគ្រួសារ MG៕