កម្មវិធីអភិវឌ្ឍន៍អង្គការសហប្រជាជាតិ(UNDP) សន្យាបន្តជួយក្នុងគម្រោងថ្មីៗរបស់កម្ពុជា

សង្គម​ និង​សេដ្ឋកិច្ច

កម្មវិធីអភិវឌ្ឍន៍អង្គការសហប្រជាជាតិ (UNDP) ពេញចិត្តនឹងលទ្ធផលជាផ្លែផ្កានៃកិច្ចសហប្រតិបត្តិការ កន្លងមកជាមួយក្រសួងទេសចរណ៍ ដោយសន្យាបន្តជួយក្នុងគម្រោងថ្មីៗ បន្ថែមជាច្រើនទៀតផងដែរ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

នេះបើតាមរយៈជំនួបពិភាក្សាការងាររវាងលោក ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ ជាមួយ លោក អេនរីកូ ហ្គាវេលីយ៉ា (Enrico Gaveglia) តំណាងប្រចាំប្រទេសនៃកម្មវិធីអភិវឌ្ឍន៍អង្គការសហប្រជាជាតិ (UNDP) កាលពីថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៥។

ក្នុងឱកាសនៃជំនួបដ៏សំខាន់ និងប្រកបដោយផ្លែផ្កាជាដៃគូរអភិវឌ្ឍន៍មិនអាចខ្វះបាននោះ លោក ហួត ហាក់ បានថ្លែងអំណរគុណចំពោះ UNDP ដែលតែងតែឈរជាមួយក្រសួងទេសចរណ៍ ដើម្បីជំរុញអភិវឌ្ឍន៍វិស័យទេសចរណ៍ដែលត្រូវបានរាជរដ្ឋាភិបាលចាត់ទុកជាវិស័យអាទិភាពឱ្យប្រកបដោយភាពធន់ និរន្តរភាព និងបរិយាបន្ន តាមរយៈគម្រោងអភិវឌ្ឍន៍ជាច្រើនកន្លងមក។

ជាមួយគ្នានោះ លោក អេនរីកូ ហ្គាវេលីយ៉ា (Enrico Gaveglia) បានសម្តែងនូវការពេញចិត្តពីលទ្ធផលនៃកិច្ចសហប្រតិបត្តិកន្លងមក និងបានសម្រេចពង្រឹងភាពជាដៃគូយុទ្ធសាស្រ្តបន្ថែមទៀត តាមរយៈការចុះកិច្ចព្រមព្រៀងអនុវត្តគម្រោងអភិវឌ្ឍទេសចរណ៍ថ្មីៗ បន្ថែមទៀតសំដៅជំរុញ និងអភិវឌ្ឍវិស័យទេសចរណ៍ឱ្យប្រកបដោយនិរន្តភាព និងជួយថែរក្សាបរិស្ថាន ដោយផ្តោតលើការកាត់បន្ថយផ្លាសិ្ទក និងការអភិវឌ្ឍអេកូទេសចរណ៍ប្រកបដោយនិរន្តរភាពនៅតំបន់ឆ្នេរផងដែរ៕