អបអរសាទរទិវាបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា ខួបលើកទី៧២ ក្រុមការងារ លោកបណ្ឌិត គី សេរីវឌ្ឍន៍ ប្រធាន «មូលនិធិអប់រំកុមារ» នាំយកសម្ភារៈសិក្សា ជូនសិស្សជិត២០០នាក់ នៅស្រុកស្រែអំបិល ខេត្តកោះកុង

សង្គម​ និង​សេដ្ឋកិច្ច

អបអរសាទរទិវាបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា ខួបលើកទី៧២ និងថ្ងៃកំណើតកងយោធពលខេមរភូមិន្ទ ក្រុមការងារ លោកបណ្ឌិត គី សេរីវឌ្ឍន៍ ប្រធាន «មូលនិធិអប់រំកុមារ» បានសហការជាមួយក្រុមនិស្សិត មកពី វិទ្យាស្ថាន CamEd ចំនួន ៤៥នាក់ នាំយកសៀវភៅ និងសម្ភារៈសិក្សានានា ជូនសិស្សានុសិស្សចំនួន ១៧០នាក់ (សិស្សស្រី ៧៤នាក់) និងលោកគ្រូ អ្នកគ្រូ ចំនួន ៧នាក់ នៅសាលាបឋមសិក្សាឈើនាង ស្ថិតនៅ ភូមិឈើនាង ឃុំជ្រោយស្វាយ ស្រុកស្រែអំបិល ខេត្តកោះកុង កាលពីរសៀលថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២៥។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

បើតាមការបញ្ជាក់ឱ្យដឹង សម្ភារៈសិក្សាដែលក្រុមការងារមូលនិធិអប់រំកុមារ(មអក) នាំយកមកជូនសិស្សានុសិស្ស នៅសាលាបឋមសិក្សាឈើនាង នាពេលនេះ រួមមាន កាតាបមួយ ប៊ិច ខ្ចៅដៃ និងជ័រលុប និងសៀវភៅ របស់សប្បុរសជនដែលបានចូលរួម តាមរយៈមូលនិធិកន្លងមក។

ឆ្លៀតនៅក្នុងឱកាសនេះ មូលនិធិអប់រំកុមារ(មអក) ក៏បានថ្លែងអំណរគុណសប្បុរសជនទាំងអស់ ដែលបានរួមចំណែកជាមួយ «មូលនិធិអប់រំកុមារ» ធ្វើឱ្យការងារសប្បុរសធម៌លើកកម្ពស់វិស័យអប់រំកើតឡើង។

គួរបញ្ជាក់ផងដែរថា មូលនិធិអប់រំកុមារ (មអក) បានបង្កើតឡើង កាលពីថ្ងៃទី០៧ ខែមករា ឆ្នាំ២០២៤ ក្រោមគំនិតផ្ដួចផ្ដើមរបស់ លោកបណ្ឌិត គី សេរីវឌ្ឍន៍ ដែលជាប្រធានវិទ្យាស្ថានសិក្សាចិននៃរាជបណ្ឌិត្យសភាកម្ពុជា ដើម្បីជួយគាំទ្រដល់កុមារខ្វះលទ្ធភាពសិក្សា កុំឱ្យពួកគាត់បោះបង់ការ សិក្សា ក៏ដូចជាការផ្ដល់អាហារូបករណ៍ជាសម្ភារៈសិក្សានិងគ្រឿងឧបភោគបរិភោគដល់កុមារដែលមានជីវភាពខ្វះខាត។ បេសកកម្មរបស់មូលនិធិ អប់រំកុមារ គឺកៀរគរថវិកា សម្ភារសិក្សាពីសប្បុរសជន ប្រើប្រាស់ប្រកបដោយតម្លាភាព ត្រឹមត្រូវ និងចំគោលដៅសម្រាប់ជួយដល់កុមារខ្វះ លទ្ធភាពសិក្សាពិតប្រាកដនៅកម្ពុជា៕