ចូលរួមអបអរសាទរឆ្នាំថ្មី ឆ្នាំសកល២០២៦ ជាមួយសណ្ឋាគារសាន់& មូន រីវើសាយ លោកអ្នកនឹងមានឱកាសទទួលបានរង្វាន់ពិសេសៗជាច្រើន

សង្គម​ និង​សេដ្ឋកិច្ច

ថ្ងៃឆ្លងឆ្នាំថ្មី ឆ្នាំសកល២០២៦កាន់តែកៀកចូលមកដល់ ដើម្បីចូលរួមអបអរសាទរឆ្នាំថ្មី សណ្ឋាគារសាន់ & មូន រីវើសាយ នឹងរៀបចំពិធីជប់លៀងឆ្លងឆ្នាំ Back to the 20s “Pearl of Asia” ជាមួយគ្នានោះសម្រាប់លោកអ្នកដែលអញ្ជើញចូលរួមនឹងមានឱកាសទទួលបានរង្វាន់ពិសេសៗជាច្រើន។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

បើតាមការបញ្ជាក់ ពីសណ្ឋាគារសាន់ & មូន រីវើសាយ ពិធីជប់លៀងឆ្លងឆ្នាំ Back to the 20s “Pearl of Asia” និងត្រឡប់ទៅរកអតីតកាលជាមួយគ្នា ដែលមានការរៀបចំអាហារប៊ូរហ្វេដ៏សម្បូរបែប រួមជាមួយនឹងការប្រគុំតន្ត្រី ជាពិសេសលោកអ្នកនឹងមានឱកាសទទួលបានរង្វាន់ពិសេសៗទៀតផង។

សម្រាប់តម្លៃចូលរួមពិធីជប់លៀងដ៏ធំប្រចាំឆ្នាំ ធ្វើតែម្ដងក្នុងមួយឆ្នាំនេះ សម្រាប់លោកអ្នកដែលមានបំណងចូលរួម សណ្ឋាគារគិតចំពោះមនុស្សពេញវ័យ ត្រឹមតែ១៤៨ដុល្លារប៉ុណ្ណោះក្នុងម្នាក់។

ពិធីនេះនឹងធ្វើឡើងនៅថ្ងៃពុធ ទី៣១ ខែធ្នូ ឆ្នាំ២០២៥ ចាប់ពីម៉ោង៦:០០ ល្ងាច ដល់ម៉ោង ០១:០០ យប់ នៅ Bloom Pool Bar ស្ថិតនៅជាន់ទី៦ និងជាន់ទី៧ នៃសណ្ឋាគារសាន់ & មូន រីវើសាយ ។

លោកអ្នកអាចធ្វើការកក់សំបុត្រចាប់ពីថ្ងៃនេះ រហូតដល់ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៥ នឹងទទួលបានការបញ្ចុះតម្លៃ១០%ភ្លាមៗ។ សម្រាប់ការកក់សំបុត្រ អាចកក់តាមរយៈ៖ +855 81 888 580 , តេលេក្រាម៖ https://t.me/SMR_GR1, 𝐇𝐨𝐭𝐥𝐢𝐧𝐞: +855 23 866 668។

សូមជម្រាបថា សណ្ឋាគារលំដាប់ផ្កាយ៥ សាន់ & មូន រីវើសាយ មានភាពបត់បែនងាយស្រួលក្នុងការរៀបចំពិធីអាពាហ៍ពិពាហ៍គ្រប់ទម្រង់ បែបប្រពៃណីបុរាណ បែបសម័យទំនើប និងបែបបស្ចឹមប្រទេសក៏ដូចជាកម្មវិធីថ្នាក់ជាតិ និងអន្តរជាតិផ្សេងៗ។ សណ្ឋាគារលំដាប់ផ្កាយ៥ «សាន់ & មូន រីវើសាយ» (SUN & MOON, Riverside Hotel) បង្កើតដោយកូនខ្មែរសុទ្ធសាធ ចំណាយទុនវិនិយោគប្រមាណ៦០លានដុល្លារ ស្ថិតនៅប្របមាត់ទន្លេបាសាក់ កែងនឹងគល់ស្ពានព្រះមុន្នីវង្ស ក្បាល់ថ្នល់ ក្នុងខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ៕