បើទោះជាប្រទេសកម្ពុជាយើង កំពុងតែមានសង្រ្គាមឈ្លានពានពីប្រទេសថៃ យ៉ាងណាក៏ដោយ ក៏នៅតែមានភ្ញៀវទេសចរចូលមកទស្សនាកម្សាន្តប្រទេសយើងដែរ ។ តួយ៉ាង នៅព្រឹកព្រលឹមម៉ោង៦ ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៥ នាវាទេសចរណ៍ដ៏ធំ ឈ្មោះ WESTERDAM មកពីប្រទេសហូឡង់ បានដឹកភ្ញៀវចំនួន១,៨៧៧នាក់ បានចូលចតនៅកំពង់ផែអន្តរជាតិស្វយ័តក្រុងព្រះសីហនុ។
សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

បើតាម លោក ម៉ាង ស៊ីណេត អភិបាលខេត្តព្រះសីហនុ បានស្វាគមន៍យ៉ាងកក់ក្តៅ និងបានបញ្ជាក់ថា នាវានេះបាននាំភ្ញៀវទេសចរចំនួន ១៨៧៧នាក់ ស្រី ៩៩៩នាក់ មាន ៤៣សញ្ជាតិ នាវិកចំនួន ៨០០នាក់ ស្រី ១៥៧នាក់ មាន ៤០សញ្ជាតិ។
គួរឱ្យដឹងថា កប៉ាល់ដ៏ធំនេះ នឹងចាកចេញពីប្រទេសកម្ពុជានៅម៉ោង៨យប់ថ្ងៃខែឆ្នាំដដែល ឆ្ពោះទៅប្រទេសថៃ៕




