ប្លែកភ្នែកខេត្តតាកែវគ្រោងសាងសង់រូបសំណាក់និមិត្តរូប បង្កង និងពងទាកូន ដើម្បីបង្ហាញពីសក្ដានុពល

សង្គម​និង​សេដ្ឋកិច្ច

រដ្ឋបាលខេត្តតាកែវ គ្រោងសាងសង់រូបសំណាកនិមិត្តរូប បង្កង និងពងទាកូន ដើម្បីជាការបង្ហាញពីសក្ដានុពលនៅក្នុងខេត្ត បន្ទាប់ពីផលិតផលមួយចំនួនដូចជា ហូលខ្មែរ ផាមួង និងក្រមាសូត្រ ដែលជាស្នាដៃរបស់ស្រ្ខ្តីខ្មែរនៅក្នុងស្រុកសំរោង។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព
May be an image of outdoors

អភិបាលខេត្តតាកែវ លោក អ៊ូច ភា បានថ្លែងឲ្យដឹងថា “ពងទាកូនស្រែននោង ជាផលិតផលកសិកម្មរបស់ខេត្ត ដែលមានភាពល្បីល្បាញទូទាំងប្រទេស និងជាផលិតផលសម្គាល់តំបន់ភូមិសាស្ត្រ ដែលជាប់ជាផលិតផល នៃភូមិមួយផលិតផលរបស់ខេត្តផងដែរ”។

May be an image of 1 person, sitting, standing and indoor

សូមជម្រាបថា ខេត្តតាកែវ គឺជាខេត្ដមួយស្ថិតនៅភាគខាងត្បូងនៃប្រទេសកម្បុជា។ ខេត្តនេះមានព្រំប្រទល់ខាងលិចជាប់នឹងខេត្តកំពត ភាគពាយ័ព្យជាប់នឹងខត្តកំពង់ស្ពឺ ខាងជើងនិងខាងកើតខេត្តកណ្តាល និងភាគខាងត្បូងជាប់ជាមួយព្រំដែនប្រទេសវៀតណាម៕ 

May be an image of outdoors