លើកទឹកចិត្តសមរភូមិមុខ! អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ចាត់ក្រុមយុវជនបូជាការពារយុត្តិធម៌ បន្តនាំយកស្បៀង និងសម្ភារៈចាំបាច់ប្រគល់ជូនវីរកងទ័ព និងជនភៀសសឹក

សង្គម​ និង​សេដ្ឋកិច្ច

បន្ទាប់ពីកម្ពុជា និងថៃបានឯកភាពគ្នាលើបទឈប់បាញ់ជាបន្ទាន់ចូលជាធរមាននៅថ្ងៃទី២៧ ខែធ្នូ អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ប្រធានសហព័ន្ធយុវជនបូជាការពារយុត្តិធម៌ នៅតែបន្តចាត់ក្រុមយុវជនរៀបចំស្បៀងអាហារ និងសម្ភារៈមួយចំនួនដើម្បីយកទៅចែកជូនដល់វីរកងទ័ព និងបងប្អូនប្រជាពលរដ្ឋភៀសសឹក។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ក្នុងស្មារតីខ្មែរតែមួយ នៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៥ ក្រុមយុវជននៃសហព័ន្ធយុវជនបូជាការពារយុត្តិធម៌ ក៏នៅតែបន្តស្រាក់ដៃគ្នា បង្ហាញពីស្មារតីសាមគ្គីផ្ទៃក្នុងដ៏រឹងមាំ និងការលើកទឹកចិត្តគាំទ្រកងទ័ពជួរមុខ និងប្រជាជនភៀសសឹក ជាមួយឆន្ទៈតែមួយគាំទ្រ និងជឿជាក់សម្តេចតេជោ សម្តេចធិបតី រាជរដ្ឋាភិបាល និងវីរកងទ័ពដ៏អង់អាចក្លាហានរបស់យើង។

ការចូលរួមរបស់ក្រុមយុវជន ដឹកនាំដោយអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ធ្វើឡើងតាមប្រសាសន៍អំពាវនាវរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី ក្នុងការគាំទ្រដល់កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ កំពុងឈរជើងការពារទឹកដីតាមបណ្តោយព្រំដែន និងជនភៀសសឹកដែលភៀសខ្លួនដោយសារសង្រ្គាមក្នុងជម្លោះព្រំដែន៕