សាលារៀនសុវណ្ណភូមិ បានប្រកាសផ្ដល់ជូនអាហារូបករណ៍១០០% ជូនដល់កូនៗរបស់វីរយុទ្ធជនដែលបានពលីជីវិតដើម្បីបុព្វហេតុការពារជាតិមាតុភូមិ ដើម្បីចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា និងដើម្បីសម្រាលបន្ទុកហិរញ្ញវត្ថុក្នុងគ្រួសារវីរយុទ្ធជនដែលបានពលី។

បើតាមសាលារៀនសុវណ្ណភូមិ បានបញ្ជាក់បែបនេះថា សាលារៀនសុវណ្ណភូមិ សូមជម្រាបជូនដំណឹងដល់ក្រុមគ្រួសារវីរយុទ្ធជនដែលបានពលីជីវិតក្នុងបុព្វហេតុការពារជាតិមាតុភូមិពីការឈ្លានពានរបស់កងទ័ពសៀមឱ្យបានជ្រាបថា ដើម្បីចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា និងដើម្បីសម្រាលបន្ទុកហិរញ្ញវត្ថុក្នុងគ្រួសារវីរយុទ្ធជនដែលបានពលី សាលារៀនសុវណ្ណភូមិ បានសម្រេចផ្ដល់ អាហារូបករណ៍១០០%រហូតដល់ចប់ថ្នាក់ទី១២ ទាំងកម្មវិធីចំណេះទូទៅខ្មែរ និងភាសាអង់គ្លេសទូទៅ ជូនដល់កូនៗរបស់វីរយុទ្ធជនដែលបានពលីនាពេលកន្លងមក។
☎️សូមក្រុមគ្រួសាររបស់វីរយុទ្ធជនដែលបានពលីធ្វើការទំនាក់ទំនងមកកាន់ សាលារៀនសុវណ្ណភូមិតាមរយៈលេខ 015 838 902
📍ស្វែងរកទីតាំងដែលនៅជិតបំផុតដោយគ្រាន់តែចុចតំណរភ្ជាប់ 👇៖
https://www.google.com/maps/d/u/5/edit?mid=14hYtP0pIbacARQXTsaLohcEaY9xOLmtn&usp=sharing

