នាវាទេសចរណ៍ខ្នាតយក្ស WESTERDAM បានវិលត្រឡប់មកកម្ពុជាជាថ្មី ជាមួយភ្ញៀវទេសចរជិត២ពាន់នាក់

សង្គម​ និង​សេដ្ឋកិច្ច

នាវាទេសចរណ៍ខ្នាតយក្សឈ្មោះ WESTERDAM សញ្ជាតិ Netherland បានវិលត្រឡប់មកកម្ពុជាជាថ្មី ចូលចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុដោយសុវត្ថិភាព នាព្រឹកថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៦។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ក្រោមការចង្អុលបង្ហាញពីលោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ មន្ទីរទេសចរណ៍ខេត្តព្រះសីហនុ បានអញ្ជើញទទួលស្វាគមន៍យ៉ាងកក់ក្តៅដល់ភ្ញៀវទេសចរ ចំនួន ១.៩២៧នាក់ ដែលមាន ៤០សញ្ជាតិ និងនាវិកចំនួន ៨២២នាក់ ដែលមាន ៤០សញ្ជាតិ។

នាវាទេសចរណ៍ WESTERDAM សញ្ជាតិ Netherland មានប្រវែង ២៨៥.២២ម៉ែត្រ និងទទឹងប្រវែង ៣២.២០ម៉ែត្រ ជម្រៅ៨.១ម៉ែត្រ និងបានចង្អុលណែនាំអំពីតំបន់សក្តានុពលទេសចរណ៍សំខាន់ៗរបស់ខេត្តព្រះសីហនុ ជូនភ្ញៀវបានយ៉ាងល្អប្រសើរ។

សូមបញ្ជាក់ថា ការចូលចតរបស់នាវាទេសចរណ៍ WESTERDAM នេះ គឺក្នុងគោលបំណងមកទស្សនា ប្រទេសកម្ពុជា រយៈពេល ១ ថ្ងៃ បន្ទាប់ពីចេញដំណើរមកពីប្រទេសថៃ៕