ថ្នាក់ដឹកនាំអន្តរក្រសួង បើកកិច្ចប្រជុំពិនិត្យពិភាក្សាលើការកែសម្រួលរចនាសម្ព័ន្ធថ្មី នៃក្រសួងរៀបចំដែនដី

សង្គម​ និង​សេដ្ឋកិច្ច

នាព្រឹកថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៦នេះ ប្រតិភូក្រសួងមុខងារសាធារណៈ ដឹកនាំដោយលោកជំទាវ ឈី វិជ្ជរ៉ា រដ្ឋលេខាធិការក្រសួងមុខងារសាធារណៈ បានជួបប្រជុំជាមួយនឹងប្រតិភូក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដែលដឹកនាំដោយ ឯកឧត្តម រស់ សាលីន រដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដើម្បីពិនិត្យ និងពិភាក្សាទៅលើសេចក្តីព្រាងអនុក្រឹត្យស្តីពី «ការរៀបចំនិងការប្រព្រឹត្តទៅ (រចនា​សម្ព័ន្ធថ្មី) របស់​ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់» នៅសាលាភូមិន្ទរដ្ឋបាល។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ក្រសួងមុខងារសាធារណៈ បានគូសបញ្ជាក់ថា សេចក្តីព្រាងអនុក្រឹត្យ ដែលពិភាក្សានាពេលនេះ បានឆ្លងកាត់​ការពិភាក្សាយ៉ាងហ្មត់ចត់ ទាំងការប្រមូលធាតុចូល និងមតិយោបល់ជាច្រើនលើក ទាំងក្នុងកម្រិតបច្ចេកទេស និងកម្រិតអន្តរក្រសួង ដើម្បីធានាឱ្យការរៀបចំមុខងារ និងរចនាសម្ព័ន្ធក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ កាន់តែមានភាពច្បាស់លាស់ មានសង្គតិភាព និងមានប្រសិទ្ធភាពខ្ពស់ ស្របតាមអភិក្រម «ពង្រឹង ជាជាងពង្រីក» និង «រៀបចំផ្ទះឱ្យរៀបរយ»។

កិច្ចប្រជុំបានពិនិត្យផ្ទៀងផ្ទាត់យ៉ាងលម្អិត ទៅលើការប្រើប្រាស់ខ្លឹមសាររួម នៅក្នុងសេចក្តីព្រាង និងបានពិភាក្សា​ផ្តល់មតិយោបល់ធាតុចូលយ៉ាងច្រើនផុលផុស ពីអង្គប្រជុំ ក្នុងការរៀបចំរចនាសម្ព័ន្ធអង្គភាពចំណុះស្ថាប័ន និងការរៀបចំកំណត់ ពិពណ៌នាមុខតំណែង ដែលមានភាពប្រទាក់ក្រឡាគ្នាឱ្យមានសង្គតិភាព ឯកភាពគ្នា និងស្ថិតក្នុងជវភាពតួអង្គតែមួយ និងស្របតាមអភិក្រមរបស់ សម្តេចមហាបវរធិបតី «រៀបចំផ្ទះ ឱ្យរៀបរយ» និង «ពង្រឹង ជាជាងពង្រីក»៕