២ខែ ដើមឆ្នាំ២០២៦ កម្ពុជាប្រមូលចំណូលបានជាង៩លានដុល្លារ ពីការលក់សំបុត្រជូនភ្ញៀវទេសចរបរទេសចូលទស្សនាអង្គរ

សង្គម​ និង​សេដ្ឋកិច្ច

២ខែដំបូងនៃដើមឆ្នាំ២០២៦នេះ កម្ពុជាទទួលប្រមូលចំណូលបានជាង ៩លានដុល្លារ ពីការលក់សំបុត្រជូនភ្ញៀវទេសចរអន្តរជាតិ ចូលទស្សនារមណីយដ្ឋានអង្គរ ធ្លាក់ចុះជាង ៣០%។ នេះបើតាមរបាយការណ៍របស់គ្រឹះស្ថានអង្គរ ចេញផ្សាយកាលពីថ្ងៃទី១ ខែមីនា ឆ្នាំ២០២៦។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

របាយការណ៍គ្រឹះស្ថានអង្គរ បានឱ្យដឹងថា ក្នុងខែមករា ដល់ខែកុម្ភៈ ឆ្នាំ២០២៦នេះ កម្ពុជារកចំណូលបានប្រមាណ ៩.១លានដុល្លារ ពីការលក់សំបុត្រជូនភ្ញៀវទេសចរអន្តរជាតិ ដែលចូលទស្សនារមនីយដ្ឋានអង្គរ ។ ក្នុងនោះ កម្ពុជាទទួលបានភ្ញៀវទេសចរប្រមាណ១៨៨ ៨៨៥នាក់។

គ្រឹះស្ថានអង្គរបានបញ្ជាក់ថា រយៈពេល២ខែមកនេះ ចំណូលដែលរកបានពីការលក់សំបុត្រដល់ភ្ញៀវទេសចរមានការចុះ ៣០,៣២% ខណៈចំនួនភ្ញៀវទេសចរក៏មានការធ្លាក់ចុះ ប្រមាណ ៣២,៤៥%ផងដែរ បើធៀបនឹងឆ្នាំ២០២៥៕