PETRONAS ជាក្រុមហ៊ុនប្រេងខ្នាតយក្សរបស់ប្រទេសម៉ាឡេស៊ី ដែលមានគុណភាពខ្ពស់សម្រាប់រថយន្តគ្រប់ប្រភេទ រួមទាំងរថយន្តប្រភេទដឹកទំនិញធំៗ។ ខាងក្រោមនេះ ជាមូលហេតុដែលម្ចាស់រថយន្តដឹកទំនិញ និងគ្រឿងចក្រធុនធ្ងន់ គួរជ្រើសរើសប្រើ PETRONAS Urania គឺដោយសារវាមានបច្ចេកវិទ្យា StrongTech™ ដែលផ្ដល់អត្ថប្រយោជន៍សំខាន់ៗដូចជា៖

១. ការពារម៉ាស៊ីនបានយូរអង្វែង (Stronger for Longer)៖ វាបង្កើតជាស្រទាប់ការពារយ៉ាងរឹងមាំ ដើម្បីទប់ទល់នឹងកម្ដៅខ្លាំង និងសម្ពាធខ្ពស់នៅក្នុងម៉ាស៊ីន។ ជួយឱ្យប្រេងរក្សាគុណភាពបានល្អ ទោះបីជាម៉ាស៊ីនត្រូវធ្វើការធ្ងន់ក្នុងរយៈពេលយូរក៏ដោយ។
២. ទប់ស្កាត់ការកកើតកម្ទេចកំទី (Prevents Deposit Build-up)៖ ម៉ាស៊ីនរថយន្តធំៗងាយនឹងកើតមានកំណកកាបូន និងកម្ទេចកំទីខ្មៅៗ។ PETRONAS Urania ជួយសម្អាត និងទប់ស្កាត់មិនឱ្យមានកំណកទាំងនេះ ដែលជួយឱ្យម៉ាស៊ីនដើរស្រួល និងមិនងាយខូច។
៣. សន្សំសំចៃការចំណាយ (Efficiency & Savings)៖ កាត់បន្ថយការជួសជុល នៅពេលម៉ាស៊ីនត្រូវបានការពារល្អ អ្នកមិនចាំបាច់ចំណាយលុយជួសជុលញឹកញាប់។ រយៈពេលប្តូរប្រេង អ្នកអាចបើកបរបានចម្ងាយផ្លូវឆ្ងាយជាងមុន ទើបត្រូវការប្តូរប្រេងម្តង (Extended Drain Interval)។
៤. ជំនះគ្រប់ស្ថានភាពផ្លូវ (Reliability)៖ មិនថាផ្លូវហុយ ផ្លូវលំ ឬការដឹកទំនិញធ្ងន់លើសទម្ងន់ រក្សាបាននូវកម្លាំងម៉ាស៊ីនខ្លាំង (Power) ជានិច្ច ធ្វើឱ្យការដឹកជញ្ជូនមិនរអាក់រអួល។
សូមជម្រាបថា ក្រុមហ៊ុន PIC Group ដែលជាក្រុមហ៊ុនបង្កើតឡើងដោយកូនខ្មែរ និងជាក្រុមហ៊ុនក្នុងស្រុកតែមួយគត់ ទទួលសិទ្ធិចែកចាយផ្តាច់មុខនូវប្រេងគ្រប់ប្រភេទម៉ាក PETRONAS និងសំបកកង់ឡានម៉ាក សៃលុន នៅកម្ពុជា បានឈានទៅចុះអនុស្សរណៈនៃការយោគយល់គ្នា(MOU) ជាផ្លូវការ ជាមួយក្រុមហ៊ុនប្រេងខ្នាតយក្ស PETRONAS GROUP ប្រចាំប្រទេសម៉ាឡេស៊ី លើការនាំចូលផ្តាច់មុខនូវផលិតផលប្រេងម៉ាក PETRONAS ចែកចាយបន្តទូទាំងប្រទេសកម្ពុជា៕



