ចិន ប្រកាសគាំទ្រកម្ពុជាក្នុងការស្ដារសេដ្ឋកិច្ចឡើងវិញ និងអភិវឌ្ឍប្រទេស

សង្គម​និង​សេដ្ឋកិច្ច

ពាក់ព័ន្ធនឹងការខិតខំព្យាយាមប្រឹងប្រែងរបស់កម្ពុជា ក្នុងការស្ដារឡើងវិញទាំងសេដ្ឋកិច្ច ទាំងវិស័យផ្សេងទៀត ប្រមុខការទូតចិន លោក វ៉ាង យី បានគូសបញ្ជាក់ថា ចិននឹងផ្ដល់ការគាំទ្រយ៉ាងខ្លាំងដល់ប្រទេសកម្ពុជា។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

នៅក្នុងជំនួបដែលមានរយៈពេលជាង ២ម៉ោងនេះ នាវិមានសន្តិសុខនៅថ្ងៃពុធ ទី៣សីហានេះ លោក វ៉ាង យី បានប្រាប់គូសបញ្ជាក់សម្តេចតេជោ ហ៊ុន សែន ថា ចិននឹងធ្វើអ្វីៗ នឹងព្យាយាមជួយដល់ប្រទេសកម្ពុជាក្នុងការអភិវឌ្ឍប្រទេសនេះ។

រដ្ឋមន្រ្តីការបរទេស លោក វ៉ាង យី បានថ្លែងថា៖ «បច្ចុប្បន្ននេះ យើងមានទំនាក់ទំនងជិតស្និទ្ធក៏ដូចជាកិច្ចសហប្រតិបត្តិការជិតស្និទ្ធជាមួយគ្នា ហើយជាពិសេសទៀត ទោះបីនៅក្នុងស្ថានភាពដែលមានលក្ខណៈមិនប្រាកដប្រជា ហើយការវិវត្តសភាពការណ៍ក្នុងតំបន់ និងពិភពលោក មានលក្ខណៈមិនច្បាស់លាស់នេះ ហើយជាពិសេសដោយសារកម្ពុជា និងចិន មានភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ»។

ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា កម្ពុជាពិតជាបានទទួលនូវអត្ថប្រយោជន៍ជាច្រើនជាពិសេសការទទួលបានការវិនិយោគពីប្រទេសចិនក៏ដូចជាការគាំទ្រពីជំនួយរបស់ប្រទេសចិនក្នុងការអភិវឌ្ឍប្រទេសកម្ពុជាទៅលើវិស័យហេដ្ឋារចនាសម្ព័ន្ធផងដែរ។

ក្រៅពីនេះទៀត សម្ដេច ក៏បានស្នើឱ្យចិន ពិចារណាជួយដល់វិស័យថាមពល ដែលជាវិស័យសំខាន់របស់ប្រទេសកម្ពុជា ដើម្បីគាំទ្រដល់សេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា ជាពិសេសក្នុងស្ថានភាពដែលមានផលប៉ះពាល់ពីសង្គ្រាមនៅអ៊ុយក្រែន៕