មូលហេតុម្ចាស់រថយន្តអគ្គិសនី (EV) និងរថយន្ត Hybrid គួរប្រើប្រាស់សំបកកង់ពិសេសប្រភេទ Sailun ERANGE EV

សង្គម​ និង​សេដ្ឋកិច្ច

Sailun ERANGE EV គឺជាសំបកកង់ដែលត្រូវបានផលិតឡើងជាពិសេសសម្រាប់រថយន្តអគ្គិសនី (EV) និងរថយន្តកូនកាត់ (Hybrid)។ មូលហេតុដែលម្ចាស់រថយន្តអគ្គិសនីគួរប្រើមានចំណុចសំខាន់ៗដូចខាងក្រោម៖

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

១. បច្ចេកវិទ្យា EcoPoint3 (បង្កើនចម្ងាយបើកបរ)៖ នេះជាបច្ចេកវិទ្យាដ៏លេចធ្លោបំផុតរបស់ Sailun ដែលជួយឱ្យសំបកកង់មាន កម្លាំងកកិតទាប។ រក្សាថាមពលអាគុយបានល្អជាងសំបកកង់ធម្មតា ដែលជួយឱ្យរថយន្តរបស់អ្នកអាច បើកបរបានចម្ងាយឆ្ងាយជាងមុន ក្នុងកម្រិតសាកថ្មមួយដង។

២. បច្ចេកវិទ្យា (កាត់បន្ថយសំឡេងរំខាន)៖ ដោយសាររថយន្តអគ្គិសនីមិនមានសំឡេងម៉ាស៊ីន សំឡេងកកិតរវាងកង់និងផ្លូវនឹងឮខ្លាំងជាងមុន។ Sailun Erang EV ប្រើប្រាស់ការរៀបចំម៉ូតក្រឡាកង់ពិសេស ដែលជួយ កាត់បន្ថយសំឡេងរំខាន ធ្វើឱ្យការបើកបរមានភាពស្ងប់ស្ងាត់ និងមានផាសុកភាព។

៣. សមត្ថភាពទ្រទ្រង់ទម្ងន់ធ្ងន់៖ រថយន្តអគ្គិសនី មានទម្ងន់ធ្ងន់ជាងរថយន្តសាំង ដោយសារតែទម្ងន់អាគុយ។ សំបកកង់ Erang EV ត្រូវបានពង្រឹងគ្រោង និងផ្ទៃចំហៀង (Reinforced Sidewall) ដើម្បីទ្រទ្រង់ទម្ងន់រថយន្តបានយ៉ាងរឹងមាំ ការពារកុំឱ្យសំបកកង់ឆាប់ខូច ឬបែកនៅពេលប្រើប្រាស់។

៤. ការពារការសឹកលឿនពីកម្លាំងស្ទុះ៖ ម៉ូទ័រអគ្គិសនីផ្ដល់កម្លាំងស្ទុះខ្លាំងភ្លាមៗនៅពេលជាន់ហ្គែរ ដែលធ្វើឱ្យសំបកកង់ធម្មតាឆាប់សឹក។ សារធាតុកៅស៊ូរបស់ Erang EV ត្រូវបានផ្សំឡើងយ៉ាងពិសេសដើម្បី ធន់នឹងកម្លាំងកកិតខ្លាំង ធ្វើឱ្យសំបកកង់មានអាយុកាលប្រើប្រាស់បានយូរអង្វែង។

៥. សុវត្ថិភាព និងការគ្រប់គ្រង៖ វាផ្ដល់នូវភាពស្អិតជាប់ផ្លូវបានល្អទាំងលើផ្លូវស្ងួត និងផ្លូវសើម ដែលជួយឱ្យ ចម្ងាយហ្វ្រាំងខ្លី និងមានសុវត្ថិភាពខ្ពស់ក្នុងការបត់បែន។

សូមជម្រាបថា ក្រុមហ៊ុន PICG គឺជាក្រុមហ៊ុនបង្កើតឡើងដោយកូនខ្មែរ និងមានក្រុមហ៊ុនជាបុត្រសម្ព័ន្ធជាច្រើនផ្សេងៗទៀតនៅកម្ពុជា។ PICG បាននឹងកំពុងទទួលសិទ្ធិផ្ដាច់មុខ ចែកចាយផលិតផលសំបកកង់រថយន្តម៉ាក សៃលុន (Sailun) ដែលផលិតដោយប្រើជ័រកៅស៊ូខ្មែរ មានរោងចក្រនៅខេត្តស្វាយរៀង។ ក្រុមហ៊ុនផលិតសំបកកង់រថយន្តខ្នាតយក្ស កំពុងឈរជើងនៅកម្ពុជាមួយនេះ ក៏កំពុងរួមចំណែក ផ្ដល់ឱកាសការងារជាច្រើនពាន់កន្លែងដល់ប្រជាពលរដ្ឋខ្មែរផងដែរ។