សម្តេចធិបតី និង លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត អញ្ជើញចូលរួមក្នុងព្រះរាជកម្មវិធីបុណ្យចម្រើនព្រះជន្មវស្សាថ្វាយ សម្តេចព្រះអគ្គមហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត នន្ទ ង៉ែត

សង្គម​ និង​សេដ្ឋកិច្ច

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា និង លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត បានអញ្ជើញជាអធិបតីចូលរួមក្នុងព្រះរាជកម្មវិធីបុណ្យចម្រើនព្រះជន្មវស្សាថ្វាយ សម្តេចព្រះអគ្គមហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត នន្ទ ង៉ែត សម្តេចព្រះមហាសង្ឃរាជ នៃព្រះរាជាណាចក្រកម្ពុជា។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ព្រះរាជពិធីបុណ្យចម្រើនព្រះជន្មវស្សា និងមហាសង្ឃទានបច្ច័យបួន ថ្វាយ សម្ដេចព្រះអគ្គមហាសង្ឃរាជ នៃព្រះរាជាណាចក្រកម្ពុជា ក្នុងព្រះជន្ម ១០២ ព្រះវស្សា កាលពីព្រឹកថ្ងៃសុក្រ ទី២៤ មេសា ២០២៦ នៅមហាកុដិវត្តបទុមវតីរាជវរារាម រាជធានីភ្នំពេញ។ ព្រះរាជពិធីនេះ ក៏មានការយាង និងនិមន្តពីសម្តេចព្រះ​សង្ឃ​នាយក នាយករង និងព្រះសង្ឃជាច្រើនអង្គ ព្រមទាំងមានការអញ្ជើញចូលរួមពីមន្ត្រី​ជាន់ខ្ពស់នៃរាជរដ្ឋាភិបាលកម្ពុជា ព្រមទាំងយាយជី តាជីជាច្រើនរូបផ្សេងទៀតផងដែរ។

សូមជម្រាបជូនដែរថា សម្តេចព្រះអគ្គមហា​សង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត នន្ទ ង៉ែត គឺជាព្រះចៅអធិការវត្ត​បទុម​វតីរាជរារាម សង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។ សម្តេចព្រះអគ្គមហា​សង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត នន្ទ ង៉ែត ប្រសូត្រនៅ​ថ្ងៃទី២៥ ខែមេសា ឆ្នាំ​១៩២៤ នៅភូមិត្រពាំងវែង ឃុំលំចង់ ស្រុកសំរោង ខេត្តតាកែវ ក្នុងត្រកូលកសិករ។ ទ្រង់ជាបុត្រទី២ របស់ឧបាសក នន្ទ នុត និងឧបាសិកា ម៉ឹង យឹម៕