សណ្ឋាគារ សាន់ & មូន រីវើសាយ បើកដំណើរការប៊ូហ្វេលំដាប់ផ្កាយ ប្រចាំល្ងាចថ្ងៃសុក្រ ជាមួយរសជាតិពិសេសបំផុត និងទិដ្ឋភាពដៃទន្លេ រួមនឹងទេសភាពថ្ងៃលិចដ៏រ៉ូមែនទិក

សង្គម​ និង​សេដ្ឋកិច្ច

តើអ្នកកំពុងស្វែងរកកន្លែងដ៏ល្អឥតខ្ចោះ ដើម្បីលំហែកាយ បញ្ចប់ភាពនឿយហត់ពីការងារប្រចាំសប្តាហ៍ និងបង្កើតអនុស្សាវរីយ៍រីករាយជាមួយក្រុមគ្រួសារ មិត្តភក្តិ ឬមនុស្សជាទីស្រឡាញ់ហើយឬនៅ?

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

សណ្ឋាគារ សាន់ & មូន រីវើសាយ (SUN & MOON, Riverside Hotel) មានសេចក្តីសោមនស្សរីករាយក្នុងការអញ្ជើញលោកអ្នកមកទទួលយកបទពិសោធន៍ទិវាអាហារដ៏អស្ចារ្យ ជាមួយអាហារប៊ូហ្វេពេលល្ងាចដ៏សម្បូរបែប ជារៀងរាល់ល្ងាចថ្ងៃសុក្រ ចាប់ពីម៉ោង ៦:០០ ល្ងាច ដល់ម៉ោង ៩:៣០ យប់ នៅជាន់ទី៦ នៃសណ្ឋាគារ ដែលជាទីតាំងដ៏ធំទូលាយ ស្រឡះល្អ អាចទស្សនាទិដ្ឋភាពពេលរាត្រីដ៏ស្រស់ត្រកាលនៃទីក្រុងភ្នំពេញ និងខ្សែទឹកទន្លេផងដែរ។
 
រីករាយជាមួយពិភពរសជាតិ តាមរយៈមុខម្ហូបដ៏សម្បូរបែបដែលត្រូវបានរៀបចំយ៉ាងហ្មត់ចត់ពីចុងភៅលំដាប់ខ្ពស់។ អតិថិជនទាំងអស់នឹងបានភ្លក្សរសជាតិ គ្រឿងសមុទ្រស្រស់ៗ ព្រមទាំងអាហារបែបខ្មែរ និងបរទេស ដោយមានមុខម្ហូបល្បីៗជាច្រើនជម្រើស ដែលរួមបញ្ចូលគ្នារវាងអត្តសញ្ញាណខ្មែរ និងរសជាតិអន្តរជាតិពេញនិយមបំផុត។
 
ការផ្តល់ជូនដ៏ពិសេសនេះ មានតម្លៃសមរម្យសម្រាប់ក្រុមគ្រួសារទាំងមូល ពោលគឺសម្រាប់មនុស្សពេញវ័យ មានតម្លៃត្រឹមតែ USD 28++ ក្នុងម្នាក់។ ចំពោះកុមារ (អាយុ ៥ ដល់ ១១ ឆ្នាំ) ទទួលបានការបញ្ចុះតម្លៃពិសេសរហូតដល់ 50%។ ក្រៅពីនោះ លោកអ្នកអាចបន្ថែមត្រឹមតែ USD 8++ ប៉ុណ្ណោះ នឹងអាចរីករាយជាមួយការទទួលទានស្រាដោយសេរី រយៈពេល ២ ម៉ោងពេញផងដែរ!
 
ព័ត៌មានលម្អិត និងការកក់ទុកមុន៖ ដើម្បីធានាបាននូវកៅអីល្អសម្រាប់ការជួបជុំល្ងាចថ្ងៃសុក្រ សូមធ្វើការទំនាក់ទំនងកក់ទុកមុនតាមរយៈ៖ 📞 ទូរស័ព្ទ៖ +855 81 888 580 📍 ទីតាំង៖ BLOOM Pool, Bar & Eatery ជាន់ទី៦ នៃសណ្ឋាគារ សាន់ & មូន រីវើសាយ (កែងស្ពានព្រះមុនីវង្ស និងមហាវិថីព្រះនរោត្តម ភូមិ១០ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ)
 
សូមប្រញាប់រួសរាន់ឡើង! កក់តុរបស់អ្នកឥឡូវនេះ ដើម្បីកុំឱ្យខកខានឱកាសទទួលទានរសជាតិអាហារដ៏ឆ្ងាញ់ពិសា ក្រោមពន្លឺព្រះចន្ទ និងខ្យល់អាកាសបរិសុទ្ធនៅជាន់ទី៦ នៃសណ្ឋាគារ សាន់ & មូន រីវើសាយ៕