កីឡាករ KIMI ANTONELLI វ័យ ១៩ឆ្នាំ ក្រុម Mercedes ដែលឧបត្ថម្ភដោយប្រេងម៉ាស៊ីន PETRONAS បានឈ្នះការប្រណាំងរថយន្ត Canadian Grand Prix បំបែកកំណត់ត្រាឈ្នះលើកទី៤ ជាប់ៗគ្នា កាលពីចុងសប្តាហ៍កន្លងទៅ។

ក្នុងការប្រកួតប្រជែងដ៏ស្វិតស្វាញ កីឡាករ Lewis Hamilton បានទទួលចំណាត់ថ្នាក់លេខ២ នៅ Canadian Grand Prix ខណៈដែល GEORGE RUSSELL ដែលជាមិត្តរួមក្រុម Mercedes របស់ KIMI ANTONELLI បានធ្លាក់ចេញពីការប្រកួត ដោយសារជួបឧបទ្ទវហេតុ មានបញ្ហាម៉ាស៊ីន នៅពាក់កណ្តាលការប្រកួត ទាំងដែលខ្លួនកំពុងនាំមុខ។
កីឡាករ KIMI ANTONELLI និង GEORGE RUSSELL គឺជាដៃគូ PETRONAS AMG F1 Team ដែលកំពុងមានពិន្ទុនាំមុខគេ។ PETRONAS ជាក្រុមហ៊ុនប្រេងខ្នាតយក្សរបស់ប្រទេសម៉ាឡេស៊ី ដែលមានគុណភាពខ្ពស់សម្រាប់រថយន្តគ្រប់ប្រភេទ ទាំងរថយន្តប្រភេទដឹកទំនិញធំៗ និងរថយន្តគ្រួសារ។
សូមជម្រាបថា ក្រុមហ៊ុន PICG ដែលជាក្រុមហ៊ុនបង្កើតឡើងដោយកូនខ្មែរ និងជាក្រុមហ៊ុនក្នុងស្រុកតែមួយគត់ ទទួលសិទ្ធិចែកចាយផ្តាច់មុខនូវប្រេងគ្រប់ប្រភេទម៉ាក PETRONAS និងសំបកកង់ឡានម៉ាក សៃលុន នៅកម្ពុជា បានឈានទៅចុះអនុស្សរណៈនៃការយោគយល់គ្នា(MOU) ជាផ្លូវការ ជាមួយក្រុមហ៊ុនប្រេងខ្នាតយក្ស PETRONAS GROUP ប្រចាំប្រទេសម៉ាឡេស៊ី លើការនាំចូលផ្តាច់មុខនូវផលិតផលប្រេងម៉ាក PETRONAS ចែកចាយបន្តទូទាំងប្រទេសកម្ពុជា៕










