ក្រុមហ៊ុន ATFX Cambodia ពង្រីកវិសាលភាពរបស់ខ្លួន តាមរយៈការបើកសម្ពោធការិយាល័យសាខាថ្មី ក្នុងឱកាសអបអរសាទរខួបអនុស្សាវរីយ៍លើកទី១ នៃប្រតិបត្តិការនៅកម្ពុជា

សង្គម​ និង​សេដ្ឋកិច្ច

ភ្នំពេញ, ថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៦ – ក្រុមហ៊ុន ATFX Cambodia ដែលជាក្រុមហ៊ុនផ្តល់សេវាកម្មប្រឹក្សាយោបល់លើការជួញដូរឧបករណ៍និស្សន្ទអន្តរជាតិបានប្រារព្ធពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី១ នៃប្រតិបត្តិការរបស់ខ្លួននៅក្នុងព្រះរាជាណាចក្រកម្ពុជា ព្រមទាំងបានប្រកាសបើកសម្ពោធជាផ្លូវការនូវការិយាល័យសាខាថ្មី។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ពិធីអបអរសាទរខួបអនុស្សាវរីយ៍ និងពិធីបើកសម្ពោធសាខាថ្មីជាផ្លូវការនេះ ត្រូវបានរៀបចំឡើងនៅក្នុងរាជធានីភ្នំពេញ ដែលជាព្រឹត្តិការណ៍ដ៏សំខាន់មួយសម្រាប់ក្រុមហ៊ុន ATFX Cambodia និងជាសញ្ញានៃការឈានទៅកាន់ដំណាក់កាលថ្មីនៃការអភិវឌ្ឍរបស់ក្រុមហ៊ុននៅក្នុងប្រទេសកម្ពុជាដែលជាព្រឹត្តិការណ៍ដ៏សំខាន់មួយសម្រាប់ក្រុមហ៊ុន ATFX Cambodia និងជាសញ្ញានៃការឈានទៅកាន់ដំណាក់កាលថ្មីនៃការអភិវឌ្ឍរបស់ក្រុមហ៊ុននៅក្នុងប្រទេសកម្ពុជាព្រឹត្តិការណ៍នេះ មានការអញ្ជើញចូលរួមពីសំណាក់តំណាងមកពីវិស័យហិរញ្ញវត្ថុ ដៃគូអាជីវកម្ម និងភ្ញៀវកិត្តិយសជាច្រើនរូប ព្រមទាំងមានវត្តមានដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ស៊ូ សុជាតិ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃនិយ័តករមូលបត្រកម្ពុជា (ន.ម.ក.) ផងដែរ។ ក្នុងឱកាសនោះ ថ្នាក់ដឹកនាំជាន់ខ្ពស់របស់ក្រុមហ៊ុនក៏បានថ្លែងសុន្ទរកថា ដោយរំឭកពីសមិទ្ធផលដែលសម្រេចបានក្នុងឆ្នាំដំបូងនៃប្រតិបត្តិការ និងបង្ហាញពីការប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការបន្តចូលរួមចំណែកលើកកម្ពស់ និងអភិវឌ្ឍទីផ្សារហិរញ្ញវត្ថុនៅកម្ពុជា។

ក្នុងរយៈពេលមួយឆ្នាំកន្លងមកនេះ ក្រុមហ៊ុន ATFX បាននាំយកនូវបច្ចេកវិទ្យាហិរញ្ញវត្ថុដ៏ទំនើប និងហេដ្ឋារចនាសម្ព័ន្ធនៃការជួញដូរមូលបត្រអន្តរជាតិមកកាន់ទីផ្សារកម្ពុជា។ ក្រុមហ៊ុនប្រតិបត្តិការក្រោមការត្រួតពិនិត្យ និងការគ្រប់គ្រងស្របតាមបទប្បញ្ញត្តិរបស់អាជ្ញាធរសេវាហិរញ្ញវត្ថុអន្តរជាតិជាច្រើន រួមទាំងនិយ័តករមូលបត្រកម្ពុជា (SERC) ផងដែរក្រុមហ៊ុនប្រតិបត្តិការក្រោមការត្រួតពិនិត្យ និងការគ្រប់គ្រងស្របតាមបទប្បញ្ញត្តិរបស់អាជ្ញាធរសេវាហិរញ្ញវត្ថុអន្តរជាតិជាច្រើន រួមទាំងនិយ័តករមូលបត្រកម្ពុជា (SERC) ផងដែរ ក្រុមហ៊ុនប្រតិបត្តិការក្រោមការត្រួតពិនិត្យ និងការគ្រប់គ្រងស្របតាមបទប្បញ្ញត្តិរបស់អាជ្ញាធរសេវាហិរញ្ញវត្ថុអន្តរជាតិជាច្រើន រួមទាំងនិយ័តករមូលបត្រកម្ពុជា (SERC) ផងដែរ។

នៅលើឆាកអន្តរជាតិ ATFX គឺជាម៉ាកយីហោសេវាកម្មហិរញ្ញវត្ថុដ៏លេចធ្លោមួយដែលមានវត្តមានយ៉ាងរឹងមាំនៅទូទាំងពិភពលោក ទោះជាយ៉ាងណាក៏ដោយ នៅក្នុងព្រះរាជាណាចក្រកម្ពុជា ក្រុមហ៊ុននេះនៅតែជាអ្នកចូលរួមទីផ្សារថ្មីមួយនៅឡើយ។ ក្នុងរយៈពេលមួយឆ្នាំដំបូងនៃប្រតិបត្តិការរបស់ខ្លួន ATFX Cambodia បានផ្តោតសំខាន់លើការកសាងទំនុកចិត្តរបស់វិនិយោគិន ការលើកកម្ពស់ចំណេះដឹងផ្នែកហិរញ្ញវត្ថុ និងការបង្កើនការយល់ដឹងជាសាធារណៈអំពីសេវាកម្មជួញដូរឧបករណ៍និស្សន្ទអន្តរជាតិដែលប្រតិបត្តិស្របតាមច្បាប់ និងបទប្បញ្ញត្តិជាធរមាន។

លោក អុឹង ស៊ីវខូវ ប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុន ATFX Cambodia មានប្រសាសន៍ថា៖ «ទំព័រថ្មីសម្រាប់ ATFX Cambodia នេះគឺឆ្លុះបញ្ចាំងពីវឌ្ឍនភាពដែលយើងសម្រេចបានរួមគ្នាជាមួយអតិថិជន ដៃគូអាជីវកម្ម និងសមាជិកក្រុមការងារទាំងអស់ក្នុងរយៈពេលមួយឆ្នាំកន្លងមកនេះ។ ជាមួយគ្នានេះ វាក៏បង្ហាញពីការត្រៀមខ្លួនរួចជាស្រេចរបស់យើងក្នុងការចាប់យកឱកាសថ្មីៗ ខណៈដែលវិស័យហិរញ្ញវត្ថុនៅព្រះរាជាណាចក្រកម្ពុជាកំពុងបន្តរីកចម្រើន និងកាន់តែមានភាពសម្បូរបែប»។

ដើម្បីអបអរសាទរខួបអនុស្សាវរីយ៍លើកទី១ និងការចាប់ផ្តើមសេវាកម្មប្រកបដោយជោគជ័យនៅក្នុងព្រះរាជាណាចក្រកម្ពុជា ATFX មានគម្រោងដាក់ឱ្យដំណើរការនូវសេវាកម្មហិរញ្ញវត្ថុថ្មីមួយ ដែលមិនធ្លាប់មានពីមុនមកនៅក្នុងទីផ្សារក្នុងស្រុក។ សេវាកម្មនេះត្រូវបានបង្កើតឡើងក្នុងគោលបំណងផ្តល់ជូនអតិថិជននូវសុវត្ថិភាព ភាពជឿជាក់ និងភាពងាយស្រួលកាន់តែប្រសើរ ស្របតាមក្របខ័ណ្ឌបទប្បញ្ញត្តិ និងស្ថិតក្រោមការត្រួតពិនិត្យយ៉ាងត្រឹមត្រូវ។

ជាផ្នែកមួយនៃការអបអរសាទរខួបអនុស្សាវរីយ៍នេះ ATFX ក៏នឹងបើកដំណើរការការិយាល័យសាខាថ្មីរបស់ខ្លួនជាផ្លូវការនៅព្រះរាជាណាចក្រកម្ពុជា ព្រមទាំងដាក់ចេញនូវកម្មវិធីប្រូម៉ូសិនពិសេស ដោយផ្តល់ជូននូវរង្វាន់ស្វាគមន៍ទឹកប្រាក់ចំនួន ៥០ ដុល្លារអាមេរិកដល់អតិថិជនថ្មីដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់នៅពេលចាប់ផ្តើមប្រើប្រាស់សេវាកម្មរបស់ ATFX។ ការផ្តល់ជូននេះអនុវត្តស្របតាមលក្ខខណ្ឌ និងសេចក្តីកំណត់ដែលក្រុមហ៊ុនបានកំណត់ដល់អតិថិជនថ្មីដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់នៅពេលចាប់ផ្តើមប្រើប្រាស់សេវាកម្មរបស់ ATFX។ ការផ្តល់ជូននេះអនុវត្តស្របតាមលក្ខខណ្ឌ និងសេចក្តីកំណត់ដែលក្រុមហ៊ុនបានកំណត់។

ក្រុមហ៊ុន ATFX ត្រូវបានបង្កើតឡើងក្នុងឆ្នាំ ២០១៧ គឺជាក្រុមហ៊ុនឈ្មួញជើងសាឧបករណ៍និស្សន្ទឈានមុខគេ បច្ចុប្បន្ន ក្រុមហ៊ុនមានបណ្តាញការិយាល័យចំនួន ២៤ ទីតាំងនៅទូទាំងពិភពលោក រួមមាននៅអាហ្វ្រិកខាងត្បូង ហ្សកដានី ឌូបៃ និងព្រះរាជាណាចក្រកម្ពុជាដោយមានទីស្នាក់ការកណ្តាលសកលស្ថិតនៅទីក្រុងហុងកុង។ ក្រុមហ៊ុនទទួលបានពានរង្វាន់ និងការទទួលស្គាល់ជាអន្តរជាតិជាច្រើនសម្រាប់ឧត្តមភាពក្នុងវិស័យរបស់ខ្លួន។ នៅក្នុងត្រីមាសទីមួយនៃឆ្នាំ ២០២៦ ក្រុមហ៊ុន ATFX បានរាយការណ៍ពីទំហំជួញដូរសរុបចំនួន ១,០៩ ទ្រីលានដុល្លារអាមេរិក។

ក្រុមហ៊ុន ATFX Cambodia ត្រូវបានគាំទ្រដោយក្រុមអ្នកជំនាញដែលមានបទពិសោធន៍ ក្នុងការផ្តល់ការពិគ្រោះយោបល់ សេវាកម្មប្រឹក្សា និងការគាំទ្រផ្នែកអប់រំអំពីការជួញដូរឧបករណ៍ឧបករណ៍និស្សន្ទ។តាមរយៈជំនាញឯកទេស និងការយកចិត្តទុកដាក់ខ្ពស់ចំពោះអតិថិជន ក្រុមហ៊ុនមានគោលបំណងជួយវិនិយោគិនក្នុងការពង្រឹងចំណេះដឹងទីផ្សារ ធ្វើការសម្រេចចិត្តប្រកបដោយការយល់ដឹងច្បាស់លាស់ និងធ្វើប្រតិបត្តិការក្នុងទីផ្សារហិរញ្ញវត្ថុដោយទំនុកចិត្តកាន់តែខ្ពស់។

អំពីក្រុមហ៊ុន ATFX

ATFX គឺជាក្រុមហ៊ុនក្រុមហ៊ុនឈ្មួញកណ្ដាលបច្ចេកវិទ្យាហិរញ្ញវត្ថុ (Fintech)ឈានមុខគេលើពិភពលោក ដែលមានវត្តមានផ្ទាល់នៅក្នុងទីតាំងចំនួន ២៤ ជុំវិញពិភពលោក និងទទួលបានអាជ្ញាបណ្ណ ចំនួន ៩ ពីអាជ្ញាធរសេវាហិរញ្ញវត្ថុឈានមុខ រួមមាន FCA នៃចក្រភពអង់គ្លេស, ASIC នៃប្រទេសអូស្ត្រាលី, CySEC នៃប្រទេសស៊ីប, CMA នៃសហភាពអារ៉ាប់រួម, SFC នៃហុងកុង, FSCA នៃប្រទេសអាហ្វ្រិកខាងត្បូង, FSC នៃប្រទេសម៉ូរីស, FSA នៃប្រទេសសីស្ហែលនិង SERC (ន.ម.ក.) នៃព្រះរាជាណាចក្រកម្ពុជា ជាមួយនឹងការប្ដេជ្ញាចិត្តយ៉ាងមុតមាំចំពោះការពេញចិត្តរបស់អតិថិជន ការច្នៃប្រឌិតផ្នែកបច្ចេកវិទ្យា និងការអនុលោមតាមបទប្បញ្ញត្តិយ៉ាងតឹងរ៉ឹង ATFX ផ្តផ្តល់ជូននូវបទពិសោធន៍ជួញដូរប្រកបដោយគុណភាពខ្ពស់ និងស្តង់ដារអន្តរជាតិដល់អតិថិជននៅទូទាំងពិភពលោក។