លើកទឹកចិត្ត​ និងជំរុញសមត្ថភាពក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា​ U19​ ​​លោកអគ្គនាយនបន្តវេន អ៊ឹង វីរៈ នៃក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស ប្រគល់ប្រាក់ឧបត្ថម្ភ​​​ ៥០លានរៀល​​​

សង្គម​ និង​សេដ្ឋកិច្ច

(ភ្នំពេញ)៖​ក្រុមហ៊ុន ខ្មែរ​ ប៊ែវើរីជីស បានឧបត្ថម្ភ​ថវិកាចំនួន ៥០ លានរៀល ជូនក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា U19​ ដើម្បីជាលើកទឹកចិត្តដល់ការខិតខំប្រឹងប្រែងយ៉ាងស្វិតស្វាញ មិនរាថយរបស់ក្រុម រហូតឈានចូលវគ្គពាក់កណ្តាលផ្ដាច់ព្រ័ត្រ​ នៃការប្រកួតជើងឯក ASEAN U19 CHAMPIONSHIP 2026​ ​​​ ហើយពិធីប្រគល់ថវិកាឧបត្ថម្ភនេះ ប្រព្រឹត្តិទៅនៅថ្ងៃទី០១ ខែកក្ដដា ឆ្នាំ២០២៦ នៅ​​មជ្ឈមណ្ឌលកីឡា​ SportCenter 271

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ក្នុងឱកាសដ៏សំខាន់នេះ លោកអគ្គនាយនបន្តវេន អ៊ឹង វីរៈ នៃក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស​ បានចូលរួមប្រគល់ប្រាក់​ឧបត្ថម្ភដោយផ្ទាល់ ជូនដល់ក្រុមកីឡាករជម្រើសជាតិកម្ពុជា ថែមទាំងបានកោតសរសើរ​ ចំពោះ ស្មារតីតស៊ូ ការលះបង់ និងការខិតខំប្រឹងប្រែងអស់ពីកម្លំាងកាយ និងកម្លាំងចិត្តរបស់កីឡាករ។​​ បន្ថែមពីលើនេះ​ លោកអគ្គនាយកបន្តវេន​ ក៏បានលើកទឹកចិត្តឱ្យក្រុមកីឡាករបន្តហ្វឹកហាត់ ពង្រឹងសមត្ថភាព និងរក្សាឆន្ទៈតស៊ូឱ្យរឹងមាំ ព្រោះការប្រកួតតែងតែមានឈ្នះ និងចាញ់ ប៉ុន្តែបទពិសោធន៍លើទីលាន គឺជាមូលដ្ឋានដ៏សំខាន់ក្នុងការដុសខាត់យុទ្ធសាស្ត្រ និងអភិវឌ្ឍន៍សមត្ថភាព ដើម្បីសម្រេចបានសមិទ្ធផលកាន់តែប្រសើរជូនជាតិមាតុភូមិនាពេលអនាគត។

ការចូលរួមរបស់ CAMBODIA LITE ក្នុងការឧបត្ថម្ភលើកនេះ បង្ហាញពីការប្តេជ្ងាចិត្តរបស់  ក្រុមហ៊ុន​ ខ្មែរ ប៊ែវើជីស ក្នុងចូលរួមចំណែកលើកស្ទួយវិស័យកីឡាកម្ពុជាជាច្រើន​រួមមាន៖ បាល់ទាត់ គុនខ្មែរ ប្រដាល់  ការរត់ប្រណាំង និងសកម្មភាពកីឡាផ្សេងៗ ដោយសារក្រុមហ៊ុនជឿជាក់ថា ការគាំទ្រយុវជន ជាការវិនិយោគដ៏មានតម្លៃទៅលើកម្លាំងរបស់ស្នូលរបស់ប្រទេសជាតិ ក្នុងការនាំយកកិត្តិយសជូនជាតិ ព្រមទាំងបង្ហាញសមត្ថភាពដ៏ឆ្នើតរបស់យុវជនកម្ពុជាទៅកាន់ឆាកអន្តរជាតិផងដែរ៕