ភ្នំពេញ៖ ទឹកដោះគោផ្កាឈូក បានប្រកាសដាក់បង្ហាញផលិតផលថ្មី «ទឹកដោះគោស្រស់ ផ្កាឈូក» ដែល ផលិតពីទឹកដោះគោស្រស់សុទ្ធ 100% នាំមកនូវជម្រើសថ្មីសម្រាប់អ្នកប្រើប្រាស់ដែលស្វែងរកផលិតផលមានគុណភាពខ្ពស់ សម្បូរដោយេវីតាមីន ប្រូតេអ៊ីន និងកាល់ស្យូម ធានាសុវត្ថិភាពក្នុងការប្រើប្រាស់ សាកសមសម្រាប់ការទទួលទានប្រចាំថ្ងៃ។

ទឹកដោះគោស្រស់ ផ្កាឈូក ត្រូវបានផលិតដោយប្រើប្រាស់បច្ចេកវិទ្យា Ultra High Temperature (UHT) ដែលជួយរក្សាគុណភាព សារធាតុចិញ្ចឹម និងរសជាតិធម្មជាតិរបស់ទឹកដោះគោ ដោយមិនប្រើសារធាតុរក្សាទុក។
ជាមួយនឹងចក្ខុវិស័យក្នុងការបន្តវិនិយោគលើការផលិតនៅកម្ពុជា ក្រុមហ៊ុន ជីប ម៉ុង បន្តអភិវឌ្ឍផលិតផលដែលមានគុណភាព ស្របតាមស្តង់ដារអន្តរជាតិ ដើម្បីឆ្លើយតបទៅនឹងតម្រូវការរបស់អ្នកប្រើប្រាស់ និងរួមចំណែកលើកកម្ពស់សមត្ថភាពផលិតក្នុងស្រុក។ ការវិនិយោគលើឧស្សាហកម្មក្នុងស្រុក មិនត្រឹមតែជួយបង្កើតឱកាសការងារ និងជំរុញកំណើនសេដ្ឋកិច្ចប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងរួមចំណែកពង្រឹងទំនុកចិត្តលើផលិតផលដែលផលិតនៅកម្ពុជា និងបង្កើតតម្លៃបន្ថែមសម្រាប់ប្រទេសជាតិ។
ការដាក់បង្ហាញ ទឹកដោះគោស្រស់ ផ្កាឈូក គឺជាជំហានថ្មីមួយរបស់ទឹកដោះគោផ្កាឈូក ក្នុងការបន្តផ្តល់ជូនអ្នកប្រើប្រាស់នូវផលិតផលទឹកដោះគោដែលមានគុណភាពខ្ពស់ សុវត្ថិភាព និងអាហារូបត្ថម្ភ ស្របតាមការប្តេជ្ញាចិត្តក្នុងការអភិវឌ្ឍផលិតផលដែលអាចទុកចិត្តបាន និងរួមចំណែកលើកកម្ពស់គុណភាពជីវិតរបស់ប្រជាជនកម្ពុជា។

